បូរណ ភាពទឹកដីប្រទេសជាតិ ខណៈបច្ចុប្បន្ន និងទៅអនាគតបញ្ហាក្នុងតំបន់ និង
ពិភពលោក កាន់តែស្មុគស្មាញ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែសីហា សម្ដេច ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងបរិបទបច្ចុប្បន្ន និងទៅអនាគត ស្ថានភាពសន្តិសុខ នយោបាយ ក្នុងតំបន់ និងពិភពលោកមានភាព កាន់តែស្មុគស្មាញមិនច្បាស់លាស់ ។
សម្តេចបញ្ជាក់ថា «ដូចនេះកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន ពិតជាមាន សារសំខាន់ ក្នុងការលើកកម្ពស់ សមត្ថភាពនាយទាហាន វ័យក្មេងបន្តវេន លំហាត់ហ្វឹកហ្វឺនរួមគ្នា និងការធ្វើទំនើបកម្ម ហេដ្ឋារចនា សម្ព័ន្ធ
យុទ្ធោបករណ៍ សម្រាប់ការពារអធិតេយ្យភាព បូរណភាពទឹកដីប្រទេសជាតិយើង» ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាចិនត្រូវបានគេមើលឃើញថា បានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យក្នុងមានដូចជា៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ និងសុខាភិបាលជាដើម៕





No comments:
Post a Comment