ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈិមបក្ស - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈិមបក្ស


(ហាណូយ)៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ វ៉ាន់ធឿង លេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។ ក្នុងជំនួបនេះ ឯកឧត្តម វ៉

 វ៉ាន់ធឿង បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជាជនទាំងពីរ និងបានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា នៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន

 សែន។ ជាការឆ្លើយតប ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសវៀតណាម នៅក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម និងបានចូលរួមអបអរសាទរចំពោះជោគជ័យរបស់ប្រទេសវៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះ

រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ និងការគ្រប់គ្រងការរីករាលដាលនៃជម្ងឺកូវីដ១៩ ផងដែរ។ ស្របពេលដែលឆ្នាំ២០២២នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ និងខួប

លើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានឆ្លៀតយកឱកាសនេះ សម្តែងនូវការអរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងបានជួយយកអាសារដល់ប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈក្នុងនាមជាអ្នកជិតខាងល្អ ទាំងក្នុងគ្រាលំបាក និងការឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេស៕ សម្រួលផ្សាយដោយ៖dara


No comments:

Post a Comment

Pages