ប្រទេសជិតខាងល្អ អាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាក - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ប្រទេសជិតខាងល្អ អាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាក


ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា៖ ប្រទេសជិតខាងល្អ គឺយើងអាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាកកើតឡើង ។ ប្រសាសន៍លើកឡើងបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងនារសៀលថ្ងៃទី១០ ខែសីហា

 ឆ្នាំ២០២២ ខណៈលោកមបានជួបពិភាក្សាការងារជាមួយ លោកផាម តាត ថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដោយមានការចូលរួមពីលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក កើត ឆែ ,លោកនួន ផារ័ត្ន អភិបាលរងរាជធានី នៅសាលារាជធានីភ្នំពេញ។ 

 លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ លោកពិតជាអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ កងទ័ពវៀតណាម ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប៉ុល ពត ។

 ប្រទេសជិតខាងយើងល្អនឹងគ្នា យើងអាចជួយគ្នាបានទាន់ពេលវេលា ពេលមាន ទុក្ខលំបាកកើតឡើង ជាក់ស្តែងដូចការរំដោះប្រជាពលរដ្ឋចេញពីប៉ុល ពតនេះឯង។ លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ ផ្តើមចេញពីការរំដោះប្រទេសចេញពីចំណុចសូន្យនេះ កម្ពុជា បានឈានទៅរកបាន សន្តិភាពពេញលេញលើផ្ទៃប្រទេស ដែលនាំអោយកម្ពុជាមានឱកាសក្នុងការអភិវឌ្ឍន៍ប្រទេសរីកចំរើនដូចពេលបច្ចុប្បន្ននេះ។

 លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានថ្លែងការកោតសរសើរចំពោះប្រតិភូវៀតណាម ដឹកនាំដោយលោកផាម តាត ថាង សមាជិកនៃគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែលបានពង្រឹង ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុជា វៀតណាមបានយ៉ាងល្អ និងបានគាំទ្រ ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ពិសេសការអភិវឌ្ឍន៍រាជធានីភ្នំពេញ។

 លោកឃួង ស្រេង បន្តទៀតថា៖ ផ្តើមចេញពីផ្លែផ្កានៃការពង្រឹង ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការនៃប្រទេសទាំង២ កម្ពុុជា វៀតណាមនេះ កម្ពុជាបានរក្សាប្រពៃណី ទំនៀមទលាប់ល្អៗទាំងនេះ បន្តទៅអោយយុវជនកម្ពុជាជំនន់ក្រោយទៀត គឺរក្សាអោយបានយូរអង្វែង៕

 


No comments:

Post a Comment

Pages