ទីតាំងអាប៉ោងដុះស្លែជើង១និងមាន់ជល់ នៅឃុំយាយម៉ៅពេជ្រនិល សង្ស័យជាឆ្នាំងបាយរបស់ លោកសាយ ប៊ុន ថន អធិការស្រុកភ្នំស្រួចហើយមើលទៅបានជាមិនបង្រ្កាប - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ទីតាំងអាប៉ោងដុះស្លែជើង១និងមាន់ជល់ នៅឃុំយាយម៉ៅពេជ្រនិល សង្ស័យជាឆ្នាំងបាយរបស់ លោកសាយ ប៊ុន ថន អធិការស្រុកភ្នំស្រួចហើយមើលទៅបានជាមិនបង្រ្កាប



ខេត្តកំពង់ស្ពឺ ៖មហាជននៅក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បានសំណូមពរដល់លោកសម សាមួន ស្នងការខេត្តកំពង់ស្ពឺ ជាពិសេស លោកវី សំណាង អភិបាលខេត្តកំពង់ស្ពឺ សូមមានវិធានការតាមផ្លូវច្បាប់ចំពោះអ្នកបើកនិងអ្នកលេងល្បែងជល់មាន់និងអាប៉ោង នៅចំណុចផ្លូវគីឡូ 94 ស្ថិតនៅក្នុងភូមិចំការចេក ឃុំយាយម៉ៅពិជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  កំពុងតែលួចលាក់បើកលេងល្បែងជល់មាន់និងអាប៉ោង យ៉ាងអនាធិបតេយ្យជាទីបំផុត ក្នុងនោះទាំងអ្នកបើកនិងអ្នកលេងមិនញញើតពីទោសទណ្ឌបន្តិចណាទាល់តែសោះ(ពោល)លោកសាយ ប៊ុន ថន អធិការស្រុកភ្នំស្រួច បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងប្រទេស។


សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។


មហាជន នៅក្នុងឃុំយាយម៉ៅពេជ្រនិល បានអោយដឹងថា?ជាទូទៅ ក្រុមអ្នកញៀនល្បែង ស៊ីសងមាន់ជល់និងអាប៉ោងខាងលើនេះ តែងតែផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសងមាន់ជល់ និងអាប៉ោង នៅចំណុចខាងលើនេះ ដោយគ្មានញញើតពីទោសទណ្ឌ បន្តិចណាទាល់តែសោះ?ក្នុងនោះសមត្ថកិច្ច ក្រោមការគ្រប់គ្រងដោយ លោកសាយ ប៊ុនថន អធិការស្រុកភ្នំស្រួច បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ។ដោយមហាជនបានដាក់ការសង្ស័យថា៖ទីតាំងល្បែងស៊ីសងមាន់ជល់ និងអាប៉ោង ខាងលើនេះ ទំនងសង្ស័យជាឆ្នាំងបាយ របស់លោកសាយ ប៊ុនថន  ផង ក៌មិនដឹង?។

No comments:

Post a Comment

Pages