លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ អញ្ជើញ​ដឹកនាំកម្លាំងជំនាញ​ដោយផ្ទាល់ ចុះ​បញ្ចៀស​ និងសម្រួល​​ចរាចរណ៍ដែលមានការកកស្ទះដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ​ និងរថយន្ដ​ - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ អញ្ជើញ​ដឹកនាំកម្លាំងជំនាញ​ដោយផ្ទាល់ ចុះ​បញ្ចៀស​ និងសម្រួល​​ចរាចរណ៍ដែលមានការកកស្ទះដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ​ និងរថយន្ដ​

 


ខេត្តកំពង់ចាម:នៅវេលាម៉ោង​៥​ទៀបភ្លឺ​ ថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថាមានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងរវាងរថយន្ដម៉ាកហុីយ៉ាន់ដាយ​ ០១គ្រឿង និងរថយន្ដ​ម៉ាកសុីណូ​សណ្ដោងសឺមុីរឺម៉ក​ ដែលមានទិសដៅ​បញ្ច្រាស​ទិស​គ្នា​ ស្ថិតនៅលេីផ្លូវជាតិ​លេខ៧ ចំណុចក្នុងភូមិត្រពាំងឬស្សី​ ឃុំក្រឡា​ ស្រុក​កំពង់សៀម​ ភ្លាមនោះ​លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានដឹកនាំកម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោក​ កម្លាំង​អន្តរាគមន៍​ពិសេស​ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម​ ចុះបញ្ចៀស​ និងសម្រួលចរាចរណ៍ដែលមានការកកស្ទះ​ ។ 


ក្នុង​រយៈពេលជាងមួយម៉ោង​ ចរាចរណ៍​ត្រូវ​បានលំហូ​រជាធម្មតាឡេីងវិញ​ ។ ​

ក្នុង​ពេលបញ្ចៀសចរាចរណ៍នោះដែរ​ លោកឧត្តមសេនីយ៍ស្នងការ​ ក៏បានណែនាំឲ្យមន្រ្តីជំនាញ​ យកចិត្តទុកដាក់​ អនុវត្តជំនាញ​លេីការពិនិត្យ​កន្លែង​កេីតហេតុ​ ធ្វេីការវាស់វែង​ និងធ្វេីការ​សន្និដ្ឋានវាយតម្លៃអង្គហេតុ​ឲ្យបានច្បាស់លាស់​ ដេីម្បី​បន្តនីតិវិធី​ជំនាញ​ ផងដែរ​ ។



No comments:

Post a Comment

Pages