(ខេត្តកណ្តាល)ដោយមានការចង្អុលបង្ហាញណែនាំពីលោកឧត្តមសេនីយ៍ទោឈៀនសុខចិត្តស្នងការនគរបាលខេត្តកណ្តាលនៅថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២៣លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល។
បានដឹកនាំមន្ត្រីក្រោមឱវាទទៅសួរសុខទុក្ខនិងនាំយកថវិកា.សំភារៈជួយឧបត្ថម្ភដល់លោកប៉ាសំអិតអតីត អធិការស្រុកកៀនស្វាយដែលបានចូលនិវត្តន៍និងមានជម្ងឺប្រចាំកាយនៅគេហដ្ឋានក្នុងសង្គាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
ដោយមានការចូលរួមពីលោក អធិការ រងនគរបាលស្រុកកៀនស្វាយនិងលោកនាយប៉ុស្តិ៍ទាំង៨ប៉ុស្តិ៍ទូទាំងស្រុកកៀនស្វាយផងដែរ។
លោកវរសេនីយ៍ឯក ព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយមានប្រសាសន៍ថា!នៅថ្ងៃនេះលោកបាននាំយកថវិកា របស់លោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការខេត្តកណ្តាលរួមនិងថវិកាកងកម្លាំងនគរបាលស្រុកកៀនស្វាយរួមនិងសំភារៈមួយចំនួនយកមកជួយដល់លោកប៉ាសំអិត អតីតមេចាស់ដែលបានចូលនិវត្តន៍និងមានជម្ងឺនៅគេហដ្ឋាននាពេលនេះវាមិនបានគ្រប់គ្រាន់ទេតែវាបានជួយសម្របសម្រួលការខ្វះខាតបានមួយគ្រាប៉ុសណ្ណោះ។
លោកអធិការស្រុកកៀនស្វាយក៍បានបន្តថា!សូមបងថែទាំសុខភាពឲ្យបានល្អនិងឆាប់ជាពីជម្ងឺនៅថ្ងៃនេះកូនចៅបាននាំគ្នាមកសួរសុខទុក្ខមេដោយម្នាក់ឆ្លៀតពេលមានភារៈកិច្ចច្រើននៅតាមមូលដ្ឋានដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមិនថាយប់ឫថ្ងៃទេ។
លោកស្រុកកៀនស្វាយថា!នៅថ្ងៃនេះបាននាំយកថវិការចំនួន ១៦០០.០០០៛(មួយលានហុកសិបម៉ឺនរៀល)អង្ករ០១ប៉ាវ និងថ្នាំចំនួន០១ដប។
គួរបញ្ចាក់ថា!លោកព្រុំ សំណាងតែងតែដឹកនាំមន្ត្រីក្រោមឱវាទនាំយកថវិកានិងសំភាៈជួយដល់មន្ត្រីដែលកំពង់មានជម្ងឺជាប្រចាំជាក់ស្តែងដូលលោកប៉ាសំអិតក៍បានជួយជាបន្តបន្ទាប់ដែរ។
លោកប៉ាសំអិតនិងសូមអរគុណលោកព្រុំសំណាងនិងមន្ត្រីដែលបានមកសួរសុខទុក្ខលោកនិងសូមជូនពរឲ្យមានសុខភាពល្អនិងជោគជ័យការងារដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ។
No comments:
Post a Comment