ភ្នំពេញ:នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៤ម៉០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ អី វណ្ណរិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ពាក់ព័ន្ធករណីប្រឆាំងនឹងអ្នករាជការសាធារណៈ, ហិង្សាដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០០ម៉០០នាទីរំលងអាធ្រាត្យ ។
១-ជនសង្ស័យឈ្មោះ អី វណ្ណរិទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៨៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មុខរបរ បុគ្គលិកភោគនីយដ្ឋាន ។
-បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕
No comments:
Post a Comment