ខេត្តកណ្តាល:នារសៀលថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២៣ ឯកឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តកណ្តាលពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះមរណភាពរបស់ លោក ស្រី ណារ៉ៃ ត្រូវជាកូនបង្កើតរបស់ ឯកឧត្តម ស្រី ណារិន បានទទួលមរណភាព នៅថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៩:៤៥ នាទីយប់ ក្នុងជន្មាយុ ៤៤ ឆ្នាំ ដោយរោគាពាធដែលស្ថិតនៅភូមិខ្សុំឃុំបន្ទាយដែកស្រុកកៀនស្វាយក៍មានការចូលរួមពីលោកឡូវសុខសានអភិបាលស្រុកកៀនស្វាយ។
មរណភាពរបស់ លោក ស្រី ណារ៉ៃ គឺជាការបាត់បង់នូវ កូន បង ប្អូន និងឪពុក ប្រកបដោយការទទួល ខុសត្រូវ និងមានព្រហ្មវិហារធម៌មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនប្រកបដោយគន្លងធម៌។
ជាថ្មីម្ដងទៀត ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំងបី មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ក្នុងខេត្តកណ្ដាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមរំលែកមរណទុក្ខជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោក បានយោនក្នុងឋានបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណ ទុក្ខជាមួយក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់ លោក បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
No comments:
Post a Comment