ក្រុមអ្នកកាសែត ចងក្រងគ្នាបង្កើតជា «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» ដ៏ធំមួយនិងជាលើកទី១ នៅកម្ពុជា - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ក្រុមអ្នកកាសែត ចងក្រងគ្នាបង្កើតជា «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» ដ៏ធំមួយនិងជាលើកទី១ នៅកម្ពុជា

 


ភ្នំពេញ៖  ប្រធានសមាគមអ្នកសារព័ត៌មានចំនួន១៤ បានមូលមតិគ្នាជាឯកច្ឆន្ទ ចុះអនុស្សារណៈយោគយល់គ្នា បង្កើតជា «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា» ក្រោមការផ្តើមគំនិត និងអធិបតីភាព  ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធសារព័ត៌មានកម្ពុជា និងវត្តមានអ្នកកាសែតចូលរួមអបអរសាទរជាង១០០នាក់ នៅអគារសេរីភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។


ឯកឧត្តម ហ៊ុយ វណ្ណៈ  ថ្លែងថា បេសកកម្មចំពោះមុខរបស់ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា គឺផ្តោតលើការពង្រឹងតួនាទីសមាគមសារព័ត៌មាន, ការតម្រង់ទិសក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងមនោគមន៍វិជ្ជា, ការបើកវគ្គបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មាន, ការការពារសិទ្ធិអ្នកសារព័ត៌មាន, ការផ្លាស់ប្តូរបទពិសោធន៍ និងបំពេញឱ្យគ្នាទៅវិញទៅមកដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។


សមាគមអ្នកសារព័ត៌មានទាំង១៤ រួមមាន៖

១- សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា   

២- សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា 

៣- សមាគមសារព័ត៌មានអេឡិចត្រូនិច «អឹមអេសជេ»  MSJ 

៤- សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ  

៥-  ក្លិបអ្នកកាសែតឯករាជ្យ   

៦- សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា  

៧- សមាគមអ្នកសារព័ត៌មាន កម្ពុជា-អាស៊ាន  

៨- សមាគមអ្នកសារព័ត៌មាន យុវជន  

៩- សមាគមអ្នកកាសែតខ្មែរសន្តិភាព  

១០- សមាគមអ្នកសារព័ត៌មានឯករាជ្យជាតិកម្ពុជា  

១១- សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន   

១២- សមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជា  

១៣- សមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព  

១៤- សមាគមសម្ព័ន្ធសារព័ត៌មានគេហទំព័រកម្ពុជា



No comments:

Post a Comment

Pages