ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល សំណាងឯកឧត្តម គង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញចូលរួមជាអធិបតីពិធីសម្ពោធមហាឧបដ្ឋានសាលាដែលមានបណ្តោយ ៥៥ម៉ែត្រ ទទឹង ៣៥ ម៉ែត្រ នៅវត្តសុវណ្ណវតី ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល សំណាងឯកឧត្តម គង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញចូលរួមជាអធិបតីពិធីសម្ពោធមហាឧបដ្ឋានសាលាដែលមានបណ្តោយ ៥៥ម៉ែត្រ ទទឹង ៣៥ ម៉ែត្រ នៅវត្តសុវណ្ណវតី ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល

 

ខេត្តកណ្តាល៖ ថ្លែងនៅក្នុង ពិធីសម្ពោធមហាឧបដ្ឋានសាលាដែលមានបណ្តោយ ៥៥ម៉ែត្រ ទទឹង ៣៥ ម៉ែត្រ នៅវត្តសុវណ្ណវតី  ស្ថិតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល សំណាងឯកឧត្តម គង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលតែងតែបានចូលរួមចំណែកកសាង និងអភិវឌ្ឍវិស័យពុទ្ធសាសនាក្នុងខេត្តកណ្តាល ប្រកបដោយសទ្ធាជ្រះថ្លា។


ឯកឧត្តមបានមានប្រសាសន៍ថា មហាឧបដា្ឋនសាលា ក្នុងវត្តសុវណ្ណវតីនេះ គឺជាសមិទ្ធិផលថ្មីបន្ថែមទៀត បង្ហាញឲ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ជាសាសនារបស់រដ្ឋ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៍សំខាន់ ក្រោមម្លប់សន្តិភាព ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ 


ឯកឧត្តមបានបន្ថែមថា ជោគជ័យទាំងនេះ គឺផ្តើមចេញពីការ ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និង ចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គ មហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និង អនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព ។


ឯកឧត្តម ក៍បានផ្តាំផ្ញើដល់លោកយាយ លោកតា​ ក្មួយៗ​សិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រ ជឿជាក់លេីការដឹកនាំសម្តេចតេជោ ដែលនាំលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស​ សុខសន្តិភាព​ និងការអភិវឌ្ឍ​ជូនប្រជាជន​ និងប្រទេសកម្ពុជាទាំងមូល សូមកុំជឿការបំពុលព័ត៌មាន​របស់ជនអគតិមួយចំនួនមកលេីរាជរដ្ឋាភិបាលកម្ពុជា។


វត្តសុវណ្ណវតី (ហៅវត្តព្រែកតាមាក់) បានចាប់បដិសន្ធិឡើងនៅក្នុងកំឡុង ឆ្នាំ១៧៤២ នៅលើដីទួលមួយកន្លែង មានចំងាយពីភូមិដែលអ្នកស្រុករស់នៅ ប្រហែលជា ២០០០ម៉ែត្រ ជាកន្លែងទីស្ងាត់បំផុត តែបច្ចុប្បន្ន វត្តនេះមានការរីកចម្រើន កសាងបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព។



No comments:

Post a Comment

Pages