ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការរៀបចំតាំងពិព័រណ៍នានា នៃគណៈកម្មការរៀបចំ ពិធីបុណ្យសង្ក្រាន្តខេត្តកណ្តាល នៅបរិវេនភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានការចូលរួមពីបណ្តាមន្ទីរពាក់ព័ន្ធនានា។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ប៊ុន ផេង បានណែនាំដល់មន្ទីរពាក់ព័ន្ធ ត្រូវពិនិត្យរៀបចំទីតាំងសម្រាប់ស្ដង់ពិព័រណ៍ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្មម្ហូបអាហារឲ្យបានល្អប្រសើ។ ត្រូវសម្របសម្រួលរៀបចំតុបតែងស្តង់ពិព័រណ៍ឲ្យសាកសមក្នុងកម្មវិធីសង្ក្រាន្ដ។ ត្រូវសហការរៀបចំតន្ត្រីសម័យបំរើកម្មវិធីរាំវង់ និងកម្មវិធីតន្ត្រីធំ ជាងនេះទៅទៀត ត្រូវរៀបចំសោភ័ណភាពឆាកតន្ត្រីឲ្យសាកសមជាមួយកម្មវិធីសង្ក្រាន្តខេត្តកណ្តាល
No comments:
Post a Comment