លោកអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំពង្រឹងសន្តិសុខក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនៃប្រពៃណីខ្មែរ! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកអធិការស្រុកកៀនស្វាយបើកកិច្ចប្រជុំពង្រឹងសន្តិសុខក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនៃប្រពៃណីខ្មែរ!

 

.


(ខេត្តកណ្តាល)ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្តាល។

នៅរសៀលថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៣នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយមានកិច្ចប្រជុំផ្សព្វផ្សាយផែនការព្រៀងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៃប្រពៃណីជាតិខ្មែរនិងពិធីបុណ្យសង្រ្កាន្តកៀនស្វាយនិងការងារអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ 

ក្រោមអធិបតីភាព៖លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ។

ដោយមានការចូលរួម៖លោក លោកស្រីអធិការ រងគ្រប់ផែន

លោកនាយផ្នែកគ្រប់ផ្នែកលោកនាយប៉ុស្តិ៍គ្រប់ប៉ុស្តិ៍

សរុបវត្តមានចូលរួមចំនួន៣២នាក់ស្រី ០១នាក់។

លោកព្រុំសំណាងមាន ប្រសាសន៍ថា!ថ្ងៃនេះអធិការស្រុកកៀនស្វាយមានប្រជុំដើម្បីផ្សព្វផ្សាយផែនការដើម្បីរក្សារពារសន្តិសុខសុវត្ថិក្នុងឱកាសបុណ្យចូលថ្មីនៃប្រពៃណីជាតិខ្មែរយើងនៅថ្ងៃទី១៣.១៤ខែមេសាខាងមុខនេះ។

លោកអធិការស្រុកបានបន្តថាថ្ងៃបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៣នេះស្រុកកៀនស្វាយយើងប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីនៅវត្តជ័យឧត្តមស្ថិតនៅភូមិជ៏យឧត្តមឃុំសំរោងធំនឹងយើងត្រូវដាក់កម្លាំងប្រចាំការដើម្បីត្រៀមកម្លាំងរក្សាការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អដើម្បីកម្មវិធីបុណ្យចូលឆ្នាំឲ្យមានសកម្មភាពអធឹកអធម៏សម្រាប់ពលរដ្ឋខែ្មរទៅកម្សាន្តនៅទីនោះ។

លោកអធិការស្រុកកៀនស្វាយលើកឡើងទៀតដោយឡែកលោកអធិការ រងស្រុកដែលត្រូវប្រចាំការតាមបណ្តាឃុំនិមួយៗត្រូវពង្រឹងសន្តិសុខឲ្យបានល្អ។

លោកអធិការស្រុកកៀនស្វាយបានជម្រុញដល់លោកនាយប៉ុស្តិ៍ត្រូវសហការណ៍ជាអាជ្ញាធរឃុំចុះផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងដែលអត្តសញ្ញាណប័ណ្ណរបស់គាត់ហួសសុពលភាពនិងណែនាំគាត់ឲ្យទៅថតថ្មី។

លោកស្រុកកៀនស្វាយក៍បានណែនាំដល់មន្ត្រីនគរបាលផ្នែកចរាចរណ៍ត្រូវត្រៀមកម្លាំង២៤ម៉ោងលើ២៤នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។



No comments:

Post a Comment

Pages