លោកឧត្តមសេនីយ៍ត្រី​ ហេង​វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​បានបានអញ្ជើញជាអធិបតីចូលរួមពិធីបិទវគ្គ​បំប៉នជំនាញការពារទប់ទល់សភាពការណ៍​ ដល់កងកម្លាំង​អន្តរាគមន៍​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ត្រី​ ហេង​វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​បានបានអញ្ជើញជាអធិបតីចូលរួមពិធីបិទវគ្គ​បំប៉នជំនាញការពារទប់ទល់សភាពការណ៍​ ដល់កងកម្លាំង​អន្តរាគមន៍​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​


ខេត្តកំពង់ចាម:នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី៣០​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ លោកឧត្តមសេនីយ៍ត្រី​ ហេង​វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានដឹកនាំរៀបចំពិធីបិទវគ្គ​បំប៉នជំនាញការពារទប់ទល់សភាពការណ៍​ ដល់កងកម្លាំង​អន្តរាគមន៍​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ។ 


ក្នុង​ពិធី​បិទ​វគ្គ​នេះ​ ក៏មានការអញ្ជេីញចូលរួមពី​ លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជ​រង​ នៃអយ្យការ​អមសាលាដំបងខេត្ត​ និងជាតំណាង​ ឯកឧត្តម​ វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះរាជ​អាជ្ញា​ នៃអយ្យការអមសាលាខេត្តកំពង់ចាម​ តំណាងកងរាជអាវុធខេត្ត​ លោក-លោកស្រីស្នងការរង​ នាយការិយាល័យ​ជំនាញ​ លោកអធិការ​នគរបាល​ស្រុក​-ក្រុង​ ទាំង១០​ សិក្ខាកាម​ចំនួន១០០នាក់​ និង​ក្រុមសម្ដែងជាបាតុករ​ចំនួន១៥០នាក់​ ។ 


ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាន​នាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឧបត្ថម្ភ​នូវថវិកា​ ចំនួន​៣លានរៀល​ ដល់គ្រូបង្គោល​ និងអ្នករៀបចំកម្មវិធី​ ចំនួន១លានរៀល​។ ជាមួយគ្នានោះដែរ​ លោកព្រះរាជអាជ្ញារង​ ក៏បានឧបត្ថម្ភដល់អ្នករៀបចំកម្មវិធីនូវថវិកា​ 500$ ផងដែរ​ ។





No comments:

Post a Comment

Pages