(ខេត្តកណ្តាល)នាព្រឹកថ្ងៃទី០២ខែមីនាឆ្នាំ២០២៣នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយខេត្តកណ្តាលបានបើកកិច្ចប្រជុំដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ។
ក្រោមអធិបតីភាពលោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកនិងលោកអធិការ រងស្រុក.លោកនាយផ្នែកនិងនាយរងផ្នែកព្រមទាំងលោកមេប៉ុស្តិ៍ទាំង៨ប៉ុស្តិ៍ទូទាំងស្រុកកៀនស្វាយ។
នៅក្នុងឱកាសពេលបើកកិច្ចប្រជុំលោកព្រុំ សំណាងបានថ្លែងថា!ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោឈឿន សុចិត្តស្នងការខេត្តនៅថ្ងៃនេះអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយនូវផែនការរក្សាការពារសន្តិសុខសុវត្ថិភាពជូនជូនថ្នាក់ដឹកនាំនិងជូនពលរដ្ឋក្នុងមូលដ្ឋានឲ្យមានសន្តិសុខសុវត្ថិភាពល្អដើម្បីភាពកក់ក្តៅជូនពលរដ្ឋ។
លោកអធិការស្រុកបានថ្លែងថា!កម្លាំងនគរបាលទាំង៨ប៉ុស្តិ៍ដឹកនាំកម្លាំងចុះល្បាតនៅក្នុងភូមិសាស្រ្តដែលមានការស្មុកស្មាញនិងបន្តតាមដានមុខសញ្ញាដែលធ្លាប់ជាប់ព័ន្ធនាគារជាពិសេសមុខសញ្ញាគ្រឿងញៀន។
លោកអធិការស្រុកកៀនស្វាយក៍បានលើកឡើងថា!នៅតាមបណ្តាប៉ុស្តិ៍និមួយៗត្រូវបន្តយកចិត្តទុកដាក់ធ្វើសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋឲ្យបានលឿនដើម្បីគាត់យកទៅប្រើប្រាស់តាមច្បាប់។
លោកអធិការស្រុកកៀនស្វាយក៍បានជម្រុញដល់កម្លាំងផ្នែកជំនាញធ្វើអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុជាពិសេសអ្នកដែលហួសសុពលភាពព្រោះគាត់ត្រូវការបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ។
នាពេលនោះលោកអធិការស្រុកបានណែនាំដល់កម្លាំងផ្នែកខាងចរាចរណ៍ត្រូវត្រៀមរថយន្តពន្លត់អគ្គិភ័យដល់រដ្តវប្រាំងឈានមកដល់ហើយ។
លោកអធិការលើកឡើងថា!នៅប៉ុន្មានថ្ងៃមកនេះកម្លាំងប៉ុស្តិ៍កំពង់ស្វាយធ្វើការបង្ក្រាបក្រុមចោរលួចមិនរើសមុខមានការកោតសរសើរពីប្រជាពលរដ្ឋផងដែរ។
លោកអធិការស្រុកបន្តទៀតថា!បើមានបទល្មើសកើតឡើងកម្លាំងប៉ុស្តិ៍នៅជិតគ្នាត្រូវចុះជួយសហការគ្នាដើម្បីឲ្យទាន់ពេលវេលាដើម្បីទប់សភាពការណ៍ជាបន្ទាន់។
No comments:
Post a Comment