លោកឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍​ និងលទ្ធផល​កិច្ច​ប្រតិបត្តិការ​ប្រចាំ​ឆ្នាំ​២០២២​ - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសភាពការណ៍​ និងលទ្ធផល​កិច្ច​ប្រតិបត្តិការ​ប្រចាំ​ឆ្នាំ​២០២២​



ខេត្តកំពង់ចាម:នៅ​ថ្ងៃ​អង្គារ​ ទី​២៨​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ ស្នងការដ្ឋាននគរបាល​ខេត្ត​កំពង់ចាម​បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍​ និងលទ្ធផល​កិច្ច​ប្រតិបត្តិការ​ប្រចាំ​ឆ្នាំ​២០២២​ របស់​ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ និងផ្សព្វផ្សាយទិសដៅការងារ​របស់ក្រសួងមហាផ្ទៃ​ និងអគ្គស្នងការដ្ឋាននគរបាលជាតិ​ ឆ្នាំ​២០២៣​ ។ 


១-ពេលព្រឹក​ ដឹកនាំ​ពិធី​បេីកកិច្ចប្រជុំដោយលោកឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​។ 


២-ពេលរសៀល​ ដឹកនាំ​ពិធី​បិទ​កិច្ច​ប្រជុំ​ ដោយ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ឆៃ​ សុីណារិទ្ធ​ អគ្គស្នងការង​នគរបាល​ជាតិ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ ខ្លូត​ ចិន្តា​ អភិបាល​រងខេត្ត​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​។ 


ក្នុង​កិច្ច​ប្រជុំ​ដ៏មានសារសំខាន់មួយនេះ​​ ក៏មានការអញ្ជេីញចូលរួមពី​ ឧត្ដមសេនីយ៍​ ប្រតិភូ​អមដំណើរ​ តំណាង​សាលាដំបូងខេត្ត​ តំណាងអយ្យការអមសាលាដំបូងខេត្ត​ ​លោកឧត្តមសេនីយ៍ទោ​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងខេត្ត​ តំណាង​បញ្ជាការកងរាជអាវុធហត្ថខេត្ត​ លោក-លោកស្រី​ ស្នងការ​រង​ លោកអនុប្រធានផែន​ លោក-លោកស្រី​ នាយការិយាល័យ​ជំនាញ​គ្រប់​រូប​ លោកអធិការ​នគរបាល​ស្រុក​-ក្រុង​ លោក-លោកស្រី​ អធិការរងទទួល​ ផែនសេនាធិការ​,​ ព្រហ្មទណ្ឌ​,​ សន្តិសុខ​,​ សណ្តាប់​ធ្នាប់​សាធារណៈ​,​ អត្តសញ្ញាណ​កម្ម​ និងអធិការរងទទួលដឹកនាំការងារប្រឆាំងគ្រឿងញៀន​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​-ក្រុង​ ទាំង​១០​ ព្រម​ទាំង​លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៨​ ឃុំ-សង្កាត់​ ៕


No comments:

Post a Comment

Pages