ខេត្តកណ្តាល:លោកថាំង ប៊ុនសុង អគ្គលេខាធិការរួមជាមួយសមាជិក និងសហការីនៃសមាគមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភរិយា ដែលបានផ្តើមគំនិត ចំណាយធនធានផ្ទាល់ខ្លួន និងកៀរគរសប្បុរសជន បើកវគ្គបណ្តុះបណ្តាលជំនាញ «សរសេរអត្ថបទវិភាគពត៌មានជាតិ និងអន្តរជាតិ ព្រមទាំង ពិសារអាហារសាមគ្គី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី» កាលពីថ្ងៃអាទិត្យទី១២ខែមីនាឆ្នាំ២០២៣។ កម្មវិធីនេះ មិនត្រឹមតែផ្តល់ចំណេះដឹង ទទួលបានវិញ្ញាបនបត្រ ទេ ប៉ុន្តែបានផ្តល់ឱកាស ជូនបងប្អូនអ្នកកាសែត ចំនួន២៣១នាក់ មកពីគ្រប់មជ្ឈដ្ឋាន បានជួបជុំគ្នា ចែករំលែកបទពិសោធន៍ រឹតចំណងសាមគ្គីភាព និងផ្តល់ភាពសប្បាយរីករាយផងដែរ។
យើងខ្ញុំសូមគោរពជូនពរ លោកប្រធាន ទេស វិបុល និងភរិយា សូមមានសុខភាពល្អ ជួបតែសេចក្តីសុខ ចម្រើន ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយព្រះពុទ្ធពរ គឹ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
No comments:
Post a Comment