ភ្នំពេញ:លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (AFCJ) បានដឹកនាំគណ:ប្រតិភូសមាគមចូលជួបសម្តែងការគួរសម និង គោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះដែលនឹងចូលមកដល់ឆាប់ៗខាងមុខ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោកប្រធានសមាគម បានឆ្លៀតរាយការណ៍លទ្ធផលការងារដែលសម្រេចបានកន្លងមក និង បានជូនកន្ត្រកជំនូន ព្រមទាំង បានផ្តល់អំណោយជាអង្ករចំនួន ៣តោន ជូនឯកឧត្តមរដ្ឋមន្ត្រី សម្រាប់បម្រើការងារមនុស្សធម៌៕
No comments:
Post a Comment