លោកឧត្តមសេនីយ៍ត្រីហេងវុទ្ធីស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានចាត់​ឲ្យ​តំណាង​ នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឧបត្ថម្ភ​ដល់មន្រ្តីនគរបាល​មួយរូប​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ត្រីហេងវុទ្ធីស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានចាត់​ឲ្យ​តំណាង​ នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឧបត្ថម្ភ​ដល់មន្រ្តីនគរបាល​មួយរូប​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ


ខេត្តកំពង់ចាម:នៅរសៀល​ថ្ងៃ​សៅរ៍​ ទី​០១​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានចាត់ឲ្យ​លោកវរសេនីយ៍​ឯក​ អុឹង​ ប៊ុន​ អធិការ​នគរបាល​ក្រុង​កំពង់ចាម​ ចុះសួរសុខទុក្ខ​អំពីស្ថានភាពជំងឺរបស់លោកអនុសេនីយ៍ឯក ឯល ចាន់ធឿន អត្តលេខ: ៤៧០២២ ឋាន: នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដែលមានជំងឺមហារីកដៃ យូរឆ្នាំមកហើយ (ការព្យាបាលមិនជា) ហេីយត្រូវបានក្រុមគ្រួសារ បន្ដនាំយកទៅព្យាបាលនៅមន្ទីរពេទ្យរុស្សុី ដែលបច្ចុប្បន្នកំពុងរងចាំការវះកាត់ដៃម្ខាង​ ។


ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាន​ចាត់ឲ្យតំណាង​នាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឧបត្ថម្ភ​នូវថវិកា​ ចំនួន​២,៥០០,០០០រៀល​ ដេីម្បី​ជួយសម្រាលដល់ការចំណាយលេីការសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ ៕



No comments:

Post a Comment

Pages