ពុទ្ធោ!ដឹកប្រពន្ធទៅចូលឆ្នាំថ្មីទៅលេងស្រុកកំណើតមិនទាន់នឹងទៅដល់ផង.បើកបរម៉ូតូជែងហើយជ្រុលចង្គូតទៅបុករថយន្តចំពេញទំហឹងបណ្តាលឲ្យស្លាប់ប្តីដោយឡែកប្រពន្ធរងរបួសធ្ងន់សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យ! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ពុទ្ធោ!ដឹកប្រពន្ធទៅចូលឆ្នាំថ្មីទៅលេងស្រុកកំណើតមិនទាន់នឹងទៅដល់ផង.បើកបរម៉ូតូជែងហើយជ្រុលចង្គូតទៅបុករថយន្តចំពេញទំហឹងបណ្តាលឲ្យស្លាប់ប្តីដោយឡែកប្រពន្ធរងរបួសធ្ងន់សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យ!

 


(ខេត្តកណ្តាល)ថ្ងៃពុធ៧រោចខែចេត្រឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១២ខែមេសាឆ្នាំ២០២៣ វេលាម៉ោង១៤:២៥នាទីនៅចំនុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣០ -៣១ក្នុងភូមិកណ្តាលលើឃុំ បន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា!នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C125 សេរី២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខស្វាយរៀង1Q 1950បើកបរដោយឈ្មោះហ៊ុលសុខុម ភេទប្រុសអាយុឆ្នាំ(ស្លាប់)

ឈ្មោះសូសុភីភេទស្រីអាយុឆ្នាំមានទីលំនៅភូមិបាក្រុងឃុំស្វាយចេកស្រុករំដួលស្វាយ ខេត្តស្វាយរៀង ដែលបើកមានទិសដៅពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១។លុះពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានជែងទៅបុកជាមួយរថយន្ត០១គ្រឿងម៉ាកTOYOTA SIENNAប្រភេទទេសចណ៍ ពណ៌ទឹកប្រាក់ពាក់ផ្លាក់លេខភ្នំពេញ 2AF 7278អ្នក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) បណ្តាលអោយស្លាប់អ្នកបើកម៉ូតូឈ្មោះ ហ៊ុល សុខុម បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនិងអ្នករួមដំណើរឈ្មោះសូ សុភីរងរបួសធ្ងន់ត្រូវបានសាចញាតិបញ្ជូនទៅព្យាបាលនៅភ្នំពេញ។

ម៉ូតូខូចស្រាល០១គ្រឿងនិងរថយន្តខូចស្រាល០១គ្រឿងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។

បើតាមសន្និដ្ឋានបឋមរបស់សមត្ថកិច្ចថា!ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ ធ្វេសប្រហែសមិនប្រុងប្រយ័ត្នប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ចូលចំណែកផ្លូវនៃរថយន្តដែលបើកមកពីទិសដៅផ្ទុយ មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។


No comments:

Post a Comment

Pages