ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍ នៅក្នុងភូមិចតុលោក ឃុំបារាយណ៍ អស់លោកអាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍ នៅក្នុងភូមិចតុលោក ឃុំបារាយណ៍ អស់លោកអាជ្ញាធរនិងសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់!

 


ខេត្តកំពង់ធំ៖ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍ មួយកន្លែងនៅភូមិចតុលោក ឃុំបារាយ៍ ខេត្តកំពង់ធំ កំពុងបើកលេងដំណើរការយ៉ាងរលូន ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ច ឃុំបារាយណ៍ ទំនងផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។ ប្រភពព័ត៌មានបានបង្ហើបអោយដឹងថា?ជារៀងរាល៎ថ្ងៃ ក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំក្បាលគ្នា សម្រុកចូលទៅលេងល្បែងស៊ីសង មាន់ជល់តាមទូរទស្សន៍ ដោយបាននាំគ្នាភ្នាល់ដាក់លុយ ស្រែកហ៊ោកញ្រ្ជៀវអឺងកង គ្មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ។



សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។


ពាក់ព័ន្ធនិងជុំវិញករណី ល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍ អញឡាញខាងលើនេះ មហាជននៅក្នុងភូមិចតុលោក ឃុំបារាយណ៍ បានសំណូមពរ ដល់លោកម៉ែន លី ស្នងការខេត្តកំពង់ធំ ពិសេសលោកងួន រតនះ ចៅហ្វាយខេត្តកំពង់ធំ សូមមេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមទូរទស្សន៍នៅអញឡាញចំណុចខាងលើ ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចស្រុកបារាយណ៍ទំនងនាំគ្នាផ្គើននិងបទបញ្ជារបស៎សម្តេចជោហ៊ុនសែន ។


No comments:

Post a Comment

Pages