(ខេត្តកណ្តាល)លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបានប្រាប់ថា!នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២៣កម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយបញ្ចូនខ្លួនជនសង្ស័យ២នាក់ទៅតុលាការករណីលួចម៉ូតូនិងកើតហេតុនៅ
ថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៣វេលា ម៉ោង០០.៣០នាទី
។នៅត្រង់ចំណុចភូមិស្តៅកន្លែង២ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្ត កណ្ដាល ។
ជនរងគ្រោះ០១នាក់ឈ្មោះប៊ូ ប៊ុនរ៉ានី ភេទស្រីអាយុ៣៩ឆ្នាំជនជាតិខ្មែរ
មានទីលំនៅភូមិឃុំកើតហេតុនិងមុខរបរគ្រូបង្រៀន។
លោកអធិការស្រុកបន្តថា!ជនសង្ស័យមានគ្នា០៣នាក់ ៖
១.ឈ្មោះហៀង ហេងភេទប្រុស អាយុ១៤ឆ្នាំរស់នៅភូមិ៥សង្កាត់ស្ទឹង មានជ័យ២ខណ្ឌ មានជ័យរាជធានី ភ្នំពេញ។មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)
២.ឈ្មោះទុយអូន ភេទប្រុសអាយុ១៥ ឆ្នាំមានទីលំនៅភូមិ ៥សង្កាត់ស្ទឹង មានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ
។មុខរបរមិនពិត ប្រាកដ (ឃាត់ខ្លួន)។
៣.ឈ្មោះណាង(មិនស្គាល់ ត្រកូល)ភេទប្រុសអាយុប្រហែល៣៥ឆ្នាំមានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្នខេត្តតាកែវ(គេចខ្លួន)។
ដោយបានដកហូតម៉ូតូ០២គ្រឿង
១.ម៉ាក់ Honda Scoopy i ពណ៌ ក្រហមស៊េរី ២០១៨ពាក់ផ្លាក លេខកណ្ដាល1W 6432។
២.ម៉ាក់Honda Scoopy ពណ៌ស ស៊េរី២០២២ពាក់ ផ្លាកលេខភ្នំពេញ 1JG 1841។
លោកអធិការស្រុកកៀនស្វាយបន្ត ទៀតថា!នៅមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូចំនួន០២គ្រឿងខាងលើនៅខាងមុខផ្ទះក្នុងរបងដោយចាក់សោររបងត្រឹមត្រូវរួចចូលសំរាកលុងលក់នៅក្នុងផ្ទះ។
លុះដល់វេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី២៥ខែមេសាឆ្នាំ២០២៣ក៏មានជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០១គ្រឿងមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះនិងឈ្មោះណាង(មិនស្គាល់ត្រកូល)ភេទប្រុសអាយុប្រហែល៣៥ឆ្នាំជាអ្នកចូលធ្វើសកម្មភាពលួច។
ចំនែកជនសង្ស័យចំនួន០២នាក់ជាអ្នកឈរចាំខាងក្រៅរបងផ្ទះក្រោយពីធ្វើសកម្មភាពលួចម៉ូតូបានហើយជនសង្ស័យក៏នាំគ្នាជិះម៉ូតូម្នាក់០១គ្រឿងរួមទាំងម៉ូតូដែលលួចបាននោះធ្វើដំណើរតាមផ្លូវជាតិលេខ១ទិសដៅភ្នំពេញចាក់ទៅខាងផ្លូវជាតិលេខ២គោលបំណងទៅខេត្តតាកែវ។
លុះដល់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២៣វេលាម៉ោង០៦នឹង០០នាទីព្រឹកទើបជនរងគ្រោះជនម្ចាស់បានដឹងថាបាត់ម៉ូតូក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដោយទទួលព័ត៍មានថា
។
កម្កាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់បានជនសង្ស័យចំនួន០២នាក់។
១/ឈ្មោះហៀងហេងភេទប្រុស។ទី២/ឈ្មោះទុយអូន ភេទប្រុសរួមហ្នឹងវត្ថុតាងម៉ូតូចំនួន០២គ្រឿងដែលបានលួចពីខាងស្រុកកៀនស្វាយមកកាលពីយប់មិញ ក្រោយពីទទួលបានពាក្យបណ្តឹងនិងព័ត៍មានបានភ្លាមកំលាំងប៉ុស្តិ៍បានចុះដល់ចំណុចកើតហេតុនឹងបានសហការណ៍ជាមួយកំលាំងជំនាញស្រុកទៅទទួលយកជនសង្ស័យនិងវត្ថុតាងពីនគរបាលស្រុកកណ្តាលស្ទឹងយកមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់។
ចំពោះវត្ថុតាងម៉ូតូត្រូវបានកម្លាំងព្រហ្មទណ្ឌស្រុកកៀនស្វាយប្រគល់ជូនម្ចាស់វិញ។
No comments:
Post a Comment