លោកឧត្តមសេនីយ៍ហេងវទ្ធីស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនាំយកប្រសាសន៍ផ្ដាំផ្ញេីពីសំណាក់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ សាកសួរសុខទុក្ខដល់កងកម្លាំង​ ក្នុងឱកាសបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ហេងវទ្ធីស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនាំយកប្រសាសន៍ផ្ដាំផ្ញេីពីសំណាក់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ សាកសួរសុខទុក្ខដល់កងកម្លាំង​ ក្នុងឱកាសបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ


ខេត្តកំពង់ចាម:នៅព្រឹក​ថ្ងៃ​ពុធ​ ទី១២​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានដឹកនាំរៀបចំពិធីសំណេះសំណាល​ ជាមួយកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ក្នុងឱកាសបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ព.ស​ ២៥៦៧​ គ.ស​ ២០២៣​ ។ 


ក្នុង​ឱកាស​សំណេះសំណាល​នេះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញេីសាកសួរសុខទុក្ខដល់គ្រប់កងកម្លាំងពីសំណាក់​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ អគ្គ​ស្នងការ​ ឧបត្ថម្ភ​ថវិកា​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួន​ដល់ការិយាល័យជំនាញ​ទាំង៣២​ និងផ្នែក​នគរបាល​បេតិកភណ្ឌ​ មានដូចជា​ ក្នុងមួយការិយាល័យដូចបាន​ ថវិកាចំនួន១០មុឺនរៀល​ និងភេសជ្ជៈ​ចំនួន០៦កេស​ ផងដែរ​ ។សរុបជាថវិកាចំណាយចំនួន៩,៩០០,០០០រៀល។



No comments:

Post a Comment

Pages