លោកឧត្តមសេនីយ៍ហេង វុទ្ធីស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចាត់​ឲ្យ​តំណាង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឧបត្ថម្ភ​ដល់មន្រ្តី​មួយរូប​ ដែលបានជួបគ្រោះថ្នាក់ចរចរណ៍​ ក្នុង​ពេល​បំពេញ​បេសកកម្ម​ បណ្ដាលឲ្យ​រង​របួស​ធ្ងន់​ធ្ងរ​! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ហេង វុទ្ធីស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចាត់​ឲ្យ​តំណាង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ឧបត្ថម្ភ​ដល់មន្រ្តី​មួយរូប​ ដែលបានជួបគ្រោះថ្នាក់ចរចរណ៍​ ក្នុង​ពេល​បំពេញ​បេសកកម្ម​ បណ្ដាលឲ្យ​រង​របួស​ធ្ងន់​ធ្ងរ​!

 


ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃអង្គារ​ ទី១១​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានចាត់ឲ្យ​តំណាងនាំយកថវិកាមួយចំនួន​ដេីម្បីចូលរួមចំណែកឧបត្ថម្ភដល់លោកអនុសេនីយ៍ឯក​ ហុិន​ ធារ៉ា​ មន្រ្តី​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍​ ក្នុងពេលចុះបំពេញបេសកកម្ម​ ល្បាតទប់ស្កាត់បទល្មេីស​ ក្នុងភូមិសាស្រ្តស្រុកកំពង់សៀម​ បណ្ដាលឲ្យ​របួសធ្ងន់ធ្ងរ​ បច្ចុប្បន្ន​គ្រួសារ​បានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសវៀតណាម​ ។ 


ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​​ក៏បាន​ចាត់ឲ្យតំណាង​នាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ បណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ នូវថវិកា​ចំនួន​១,០០០,០០០រៀល​ និងថវិកាចលនាកងកម្លាំង​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ ចំនួន​ ៣,១០០,០០០រៀល​ សរុបជាថវិកាចំនួន​ ៤,១០០,០០០រៀល​ ៕


No comments:

Post a Comment

Pages