លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២៣ - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២៣

 


ភ្នំពេញ:នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២៣ និងអានលិខិតបង្គាប់ការស្ដីពីការប្រគល់ភារកិច្ចជូន ថ្នាក់អធិការរងចំនួន ២២នាក់ឲ្យទទួលដឹកនាំផែនការងារ និងផ្នែកជំនាញ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។


ហើយលោកអធិការក៏បានឲ្យលោកនាយប៉ុស្តិ៍ទាំង០៧ និងផ្នែកជំនាញទាំងអស់ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ពង្រឹងលើការងារត្រួតពិនិត្យកម្លាំង ធ្វើការចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ។ 


ក្នុងកិច្ចប្រជុំនោះដែរមានការចូលរួមមានពីលោក-លោកស្រីអធិការរង លោក-លោកស្រីនាយផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧ ៕


No comments:

Post a Comment

Pages