ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ឧបត្ថម្ភអំណោយជូនដល់ គ្រួសារសមាជិក ដែលឪពុកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ឧបត្ថម្ភអំណោយជូនដល់ គ្រួសារសមាជិក ដែលឪពុកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!

 


ភ្នំពេញ:ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំក្រុមការងារ វរអន្តរាគមន៍ ប្រគល់អំណោយជូនដល់ លោកព្រិន្ទបាលឯក ស៊ុន​ វាសនា សមាជិកវរអន្តរាគមន៍ ដែលឪពុកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ)។

អំណោយដែលក្រុមការងារបានប្រគល់ជូនរួមមាន ៖ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ភេសជ្ជៈ ទឹកសុទ្ធ រួមនឹងថវិកាមួយចំនួន ទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារអ្នកជំងឺផងដែរ៕

No comments:

Post a Comment

Pages