(ខេត្តកណ្តាល)មានជនសង្ស័យម្នាក់ត្រូវបានអាវុធហត្ថស្រុកកៀនស្វាយឃាត់ខ្លួនករណីគ្រឿងញៀនដែលកើតហេតុ
ថ្ងៃទី២៩ខែឧសភា ឆ្នាំ២០២៣វេលាម៉ោង ១៣.១០នាទីនៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិសំរោងក្អែរឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្ដាល ។
ជនសង្ស័យ ៖ ចំនួន០១នាក់
១.ឈ្មោះ ម៉ម សុខសូនាថ ហៅនាថ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ ឃុំ កេីតហេតុខាងលេី មានសារធាតុញៀនក្នុងទឹកនោម (+) (ឃាត់ខ្លួន) ។
វត្ថុតាងដកហូតរួមមាន ៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៣កញ្ចប់( មធ្យម=០១កញ្ចប់,តូច=០២កញ្ចប់ ) សំភារៈប្រេីប្រាស់និងវេចខ្ចប់មួយចំនួន ។
២-ទូរសព្ទ័ដៃចំនួន ០២គ្រឿង ។ជនសង្ស័យឈ្មោះ ម៉ម សុខសូនាថ ហៅនាថ នេះ មានដីកាបង្គាប់អោយចាប់ខ្លួនលេខ២១១/២៣ដ.ក.ប.ច.ខ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយចេញដោយចៅក្រមរស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។
លោកជិនតូម៉ាត់មេបញ្ចាការអាវុធហត្ថស្រុកកៀនស្វាយបានឲ្យដឹងថា!
នៅវេលាម៉ោងថ្ងៃខែឆ្នាំកេីតហេតុខាងលេីកម្លាំងអហស្រុកកៀនស្វាយ០៧នាក់មធ្យោបាយរថយន្ត០២គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ត្រី ជិន.តូម៉ាត់មេបញ្ចាការស្រុកចុះល្បាតក្នុងភូមិសាស្ត្រស្រុកដល់ចំនុចផ្ទះកេីតហេតុខាងលេីក៍បានប្រទះឃេីញជនសង្ស័យដែលមានដីកាបញ្ជាអោយចាប់ខ្លួនកម្លាំងយេីងក៍ចុះទៅឃាត់ខ្លួនភ្លាមនោះជនសង្ស័យបានបោះថ្នាំញៀនចំនួន០៣កញ្ចប់ខាងលេីចេញក្រៅតាមបង្អួច ហេីយជំនាញយេីងបានឃាត់ខ្លួនចាប់យកវត្ថុតាងខាងលេី ។
បច្ចុប្បន្ន ៖ ជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួនរក្សាទុកនៅមូលដ្ឋានអហស្រុកដេីម្បីបន្តរនីតិវិធី ។
No comments:
Post a Comment