កម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យ៨នាក់ប្រុស.ស្រីពាក់ព័ន្ធករណីគ្រឿងញៀន - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

កម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យ៨នាក់ប្រុស.ស្រីពាក់ព័ន្ធករណីគ្រឿងញៀន

 



(ខេត្តកណ្តាល)លោកវរសេនីយ៍ឯកមាន សំណាងអធិការស្រុកអង្គស្នួលប្រាប់ថា!សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័ុយ០៨នាក់ករណីគ្រឿងញៀនដែលកើតហេតុនៅ

ថ្ងៃទី​៣០ខែ​ឧសភា​​​ ​​ឆ្នាំ២០២៣វេលាម៉ោង០៩និង៣០នាទី​។ចំណុចបន្ទប់ជួលលេខ២​និងលេខ៧​ស្ថិតនៅភូមិត្រពាំងភូមិ​ឃុំពេីក​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​។ ជនសង្ស័យចំនួន០៨នាក់ស្រី០១នាក់ ឃាត់ខ្លួន​មានសារធាតុញៀនក្នុងទឹកនោម(+)

១-ឈ្មោះ​ចាន់​ វ៉ាន់សាក់​ភេទប្រុស​ អាយុ២៦ឆ្នាំ​នៅភូមិត្រពាំងភូមិ​ឃុំពេីក​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​។ 

២-ឈ្មោះ​ ស៊ន​ ឆានឈុន​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​នៅភូមិព្រៃលួង​ឃុំសំរោងលេី​ស្រុកអង្គស្នួល​ ខេត្តកណ្តាល​។ 

៣-ឈ្មោះ​ លី​ យូឡុង​ ភេទប្រុស​ អាយុ៣០ឆ្នាំ​នៅភូមិត្រពាំងឈូក​ឃុំពេីក​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ។

៤-ឈ្មោះ​ឡឹម​ ម៉ៅ​ ភេទប្រុស​ អាយុ៣៣ឆ្នាំ​នៅភូមិត្រពាំងភូមិ​ឃុំពេីក​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​។ 

៥-ឈ្មោះ​ វ៉ន​ វ៉ាត់ធី​ ហៅវិន​ភេទប្រុស​ អាយុ២៩ឆ្នាំ​នៅភូមិត្រពាំងភូមិ​ឃុំពេីក​ឃុំពេីក​ស្រុកអង្គស្នួល​ស្រុកអង្គស្នួល​ ខេត្តកណ្តាល​។ 

៦-ឈ្មោះ​សាត​ស៊ីវលី​ហៅស្រីលីន​ភេទស្រី​អាយុ២៣ឆ្នាំ​នៅភូមិត្រពាំងភូមិ​ឃុំពេីក​ស្រុកអង្គស្នួល​ ខេត្តកណ្តាល​។ 

៧-ឈ្មោះ​ មាស​ សំបូរ​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ នៅភូមិត្រពាំងភូមិ​ឃុំពេីក​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ ។ 

៨-ឈ្មោះ​ អ៊ុក​ ពិសិទ្ធ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ នៅភូមិត្រពាំងភូមិ​ឃុំពេីក​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល។ 


ចំពោះវត្ថុតាងដកហូត

ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនចំនួន ០២កញ្ចប់=៤២,៦១g​ (ធំ១=៣៩,៦០g​ មធ្យម១=៣,០១g)​ ​។ 

ម៉ូតូ០៤គ្រឿង​ ។

ឧបករណ៍ប្រេីប្រាស់​ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន។


លោក មាន សំណាង អធិការស្រុកបន្តថា!នៅមុនពេលកើតហេតុខាងលើកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុក​សហការជាមួយកម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​ពេីក​បានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាជួញដូរនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​នៅចំណុចផ្ទះជួលភូមិឃុំកេីតខាងលេី​ ។  ក្រោយពេលទទួលព័ត៌មានបានភ្លាម​ កម្លាំងសមត្ថកិច្ច​ បានចុះទៅដល់កន្លែងកេីតហេតុ​ ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ​ មាសសំបូរ​ដេីរចេញពីបន្ទប់ជួលលេខ៧​ធ្វេីការសួរនាំទេីបឈានទៅដល់​ ឃាត់ខ្លួនជនសង្ស័យបាន០៧នាក់ទៀត​ នៅបន្ទប់ជួលលេខ៧​ ឃាត់០៤នាក់​និងបន្ទប់ជួលលេខ២​ឃាត់០៣នាក់ស្រី០១នាក់​សួរនាំបន្ត​តាមនីតិវិធី​។ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ​ស្នងការនគរបាលខេត្តកណ្តាល​និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល​ មានការចូលរួមពីក្រុមប្រឹក្សាឃុំ​មេភូមិ​​ កម្លាំងប៉ុស្តិ៍​កម្លាំងផ្នែកជំនាញ​ ម្ចាស់ផ្ទះជួល​និងនៅចំពោះមុខជនសង្ស័យ​បានធ្វេីការឆែកឆេរបន្ទប់ជួលលេខ៧​រកឃេីញថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំ​ ឧបករណ៍ប្រេីប្រាស់​ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន​និងឆែកឆេរបន្ទប់ជួលលេខ២រកឃេីញថ្នាំញៀនម៉ាទឹកកក១កញ្ចប់មធ្យម​ឧបករណ៍ប្រេីប្រាស់​និងវេចខ្ចប់ថ្នាំញៀនមួយចំនួន​ ។ នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យ​បានសារភាពថា​៖

ឈ្មោះ​ចាន់វ៉ាន់សាក់ ឆ្លេីយថា៖​ថ្នាំញៀនម៉ាទឹកកក១កញ្ចប់ធំជារបស់ខ្លួន​មានបងម្នាក់មិនស្គាល់​យកមកឱ្យខ្លួនទុកលក់បន្ត​ឱ្យមុខសញ្ញានៅខេត្តកំពង់ឆ្នាំង​និងចែកបក្ខពួកលក់បន្តខ្លះ​និងប្រេីប្រាស់ខ្លះ។ 

ឈ្មោះ​ វ៉នវ៉ាត់ធី​ឆ្លេីយថា៖​ថ្នាំញៀនម៉ាទឹកកក១កញ្ចប់មធ្យមជារបស់ខ្លួន​ ទិញពីមុខសញ្ញាមិនស្គាល់​តម្លៃ១០ម៉ឺនរៀលទុកប្រេីប្រាស់ខ្លះជាមួយបក្ខពួកនិងលក់បន្តខ្លះ​ ។  ចំពោះករណីនេះ​ កម្លាំងផ្នែកជំនាញ កំពុងសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។


No comments:

Post a Comment

Pages