លោកវរសនីយ៍ឯកព្រុំសំណាងអធិការនគរបាលស្រុកកៀនស្វាយដឹកនាំកម្លាំងបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ២នាក់និងម្នាក់មានដីការចាប់ខ្លួន - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកវរសនីយ៍ឯកព្រុំសំណាងអធិការនគរបាលស្រុកកៀនស្វាយដឹកនាំកម្លាំងបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ២នាក់និងម្នាក់មានដីការចាប់ខ្លួន

 

ខេត្តកណ្តាល)ថ្ងៃទី៥ខែឧសភាឆ្នាំ២០២៣វេលាម៉ោង១២.៣៥នាទី  ចំណុចភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យៈ ០២នាក់ប្រុស១/ឈ្មោះអុលចាន់ថន(បាវ)ភេទប្រុស អាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅភូមិពពាលខែឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាលមានដីការបង្គាប់អោយចាប់ចាប់ខ្លួន លេខ០៩៩ដកបចខ /២៣ចុះថ្ងៃទី ០១/០២/២០២៣ ចេញដោយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលមានសារធាតុញៀន(ធ្លាប់ជាប់ពន្ធនាគារ ៣ឆ្នាំ) (ឃាត់ខ្លួន)(ដកហូតបានថ្នាំញៀនចំនួន ១០កញ្ចប់ធំ០៤ មធ្យម០៦)

២/ឈ្មោះយូ ផារី ភេទប្រុសអាយុ ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាលមានសារធាតុញៀន (ធ្លាប់ជាប់ពន្ធនាគា)(ឃាត់ខ្លួន) (ដកហូតថ្នាំញៀនចំនួន០២កញ្ចប់ (ធំ០១មធ្យម០១) វត្ថុតាងចាប់យករួមមាន៖

១-ម្សៅក្រាមពណ៍សថ្លាសង្សយ័ជាសារធាតុញៀនចំនួន១២កញ្ចប់  (ធំ០៥មធ្យម០៧) 

២-សម្ភារះប្រើប្រាស់វុិចខ្ចប់ថ្នាំញៀនមួយចំនួន ។

៣-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១

៤- ម៉ូតូចំនួន០១គ្រឿង ម៉ាក scopy ពណ័សស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ១HV ៥២៥២(ជារបស់ប្អូនដែលជនសង្សយ័ខ្ចីមកទិញថ្នាំញៀន)

៥-ស្លាកលេខម៉ូតូក្លែងក្លាយចំនួន០៣ ( ភ្នំពេញ១C ៣០០៥.ភ្នំពេញ ១HN ០១៧៩. ភ្នំពេញ ១C ០៥០៣ )

សមត្ថកិច្ចបានឲ្យដឹងថា!នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ដោយទទួលពត៍មានពីប្រជាពលរដ្ឋល្អថាមានសកម្មភាពជួញដូរនឹងប្រើប្រាស់គ្រឿងញៀននៅចំណុចដើមឬស្សីក្រោយផ្ទះឈ្មោះយូ ផារីភេទប្រុស ស្ថិតនៅភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ក្រោយពីទទួលព័ត៍មានបានភ្លាម

កម្លាំងប៉ុស្តិ៍នរគបាលរដ្ឋបាលភូមិធំ សហការណ៍ជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយដឹកនាំដោយលោកអធិការនគរបាលស្រុកកៀនស្វាយបានចុះដល់ចំណុចកើតហេតុឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់១-ឈ្មោះ យូផារីភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅ ភូមិកោះប្រាក់ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល  ហើយដកហូតវត្ថុតាងបានម្សៅក្រាមពណ័សថ្លាសង្សយ័សារធាតុញៀន (ម៉ាទឹកកក)ចំនួន ០២កញ្ចប់(ធំ០១ មធ្យម០១)និងសំភារះវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនក្រោយឆែកឆេររួច សមត្ថកិច្ចបានយកជនសង្ស័យមកសួរនាំនៅផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ  នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ យូផារីភេទប្រុស បានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតបានចំនួន០២កញ្ចប់ ពិតជារបស់ខ្លួនប្រាកដមែនហើយថ្នាំញៀននេះគឺខ្លួនបានទិញពីឈ្មោះ អុលចាន់ថនអាយុ ៣៧ឆ្នាំក្នុងតំលៃ៦០០០០០

រៀល(ហុកសិបមុឺនរៀល)ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត។ ក្រោយបានចំលើយសារភាព របស់ឈ្មោះយូផារី ភេទប្រុស សមត្ថកិច្ចបានបន្តនិតិវិធីទៅឃាត់ខ្លួន ឈ្មោះអុលចាន់ថន(បាវ)នៅចំណុចភូមិជ្រោយអំពិលសង្កាត់ក្បាលកោះខណ្ឌ័ច្បារអំពៅរាជធានីភ្នំពេញបានថែមទៀតនិងដកហូតបានថ្នាំញៀនចំនួន ១០កញ្ចប់(ធំ០៤ មធ្យម០៦) បន្ថែមទៀត។ក្រោយមកសមត្ថកិច្ចក៍បន្តទៅឆែកឆេរនៅបន្ទប់ជួលរបស់ឈ្មោះ អុលចាន់ថន(បាវ) ស្ថិតនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅក្រុងតាខ្មៅដកហូតបានសំភារះវេចខ្ចប់ថ្នាំញៀនមួយនិងស្លាកលេខម៉ូតូក្លែងក្លាយចំនួន០៣ ក្រោយឆែកឆេររួច សមត្ថកិច្ចក៍បាននាំខ្លួនឈ្មោះអុលចាន់ថន(បាវ)មកផ្នែកប្រឆាំងគ្រឿងដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ អុលចាន់ថន(បាវ) បានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតបានគឺជារបស់ខ្លួនប្រាកដមែនគឺទិញឈ្មោះ ភ័ស ភេទប្រុសនៅចំការដូងក្រុងភ្នំពេញ តំលៃ១០០០$ (មួយពាន់ដុល្លា ) ហើយឈ្មោះ អុល ចាន់ថន ( បាវ) សារភាពបន្ថែមទៀតថាខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះភស័ ភេទប្រុស ចំនួន២០ដងមកហើយដោយក្នុងម្តងៗចំនួន៥០០$(ប្រាំរយដុល្លារ) ទៅ ១០០០$(មួយពាន់ដុល្លា)

ក្រោយសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាង អនុវត្តន៍តាមនិតិវិធីច្បាប់។


No comments:

Post a Comment

Pages