លោកឧត្តមសេនីយ៍ត្រីហេង វុទ្ធីស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានអញ្ជើញ​ដឹកនាំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារខែមេសា​ និងលេីកទិសដៅអនុវត្ដបន្ដ - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ត្រីហេង វុទ្ធីស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានអញ្ជើញ​ដឹកនាំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារខែមេសា​ និងលេីកទិសដៅអនុវត្ដបន្ដ



ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃអង្គារ​ ទី១៦​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​បូកសរុប​សភាពការណ៍​ លទ្ធភាព​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សង្គម​ការងារ​នគរបាល​សមាគម​ន៍​ប្រចាំខែ​មេសា​ ឆ្នាំ​២០២៣​ និងលេីកទិសដៅបន្ដ​ ។ 


ក្នុងកិច្ចប្រជុំនេះ​ ក៏បានលេីកជាទិសដៅមួយចំនួនដេីម្បីអនុវត្តការងារបន្ដ÷


១-ពង្រឹង​ការងារ​នគរបាល​សហគមន៍


២-ការពង្រឹងផែនការ​ ការពារ​ សន្តិសុខ​ ​រក្សាសុវតិ្ថភាព​ សណ្តាប់ធ្នាប់​ សាធារណៈ​ ក្នុងការប្រារព្ធពិធី​មួយចំនួន​ នាពេលខាងមុខនេះ


៣-ពង្រឹងលេីការ​អនុវត្តការងារជំនាញ​ តាមផ្នែកនីមួយៗ​ 

    +ការរៀបចំសណ្ដាប់ធ្នាប់​,​ ការអនុវត្ត​ច្បាប់ស្ដីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍​ផ្លូវគោក តាមអនុក្រឹតលេខ៣៩​ អប្រក​ និងវិធានការកាត់បន្ថយបទល្មេីសគ្រោះថ្នាក់ចរាចរណ៍ 

    +ការបង្រ្កាប និងគ្រប់គ្រងបទល្មេីសប្រឆាំងការគ្រឿងញៀន,​ បទល្មេីសព្រហ្មទណ្ឌ​,​ បទល្មេីសប្រឆាំងការជួញដូរមនុស្ស ឲ្យមានប្រសិទ្ធភាពខ្ពស់ 

    +ការផ្ដល់សេវាសំណូមពរពីប្រជាពលរដ្ឋ​ ដូចជាការផ្ដល់ការថតអត្តសញ្ញាណបណ្ណ​ សញ្ជាតិ​ខ្មែរ​ សៀវស្នាក់នៅ​ និងសៀវភៅគ្រួសារ​ ឲ្យបានទាន់ពេលវេលា​ 


៤-ពង្រឹងការងារ​គ្រប់គ្រងជំនាញតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពី​ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ​ 

​  

៥-ត្រៀមកំលាំង​អន្តរាគមន៍​ ២៤/២៤​ ម៉ោងសម្រាប់ជួយអន្តរាគមន៍ដល់ប្រជាលរដ្ឋ​ ពេលមានសភាពការណ៍ចាំបាច់ 


៦-ពង្រឹង​ បន្ថែមលេីកម្លាំងដែលល្បាតតាមភូមិសាស្រ្តសំខាន់​ៗ​ ក្នុងមូលដ្ឋា​ន​ ដេីម្បីការពារ​ សន្ដិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ ជូនប្រជាពលរដ្ឋ​ 


៧-​ការកែលម្អនូវ​ អាកប្បកិរិយា​ អរិយាបទ​ ឲ្យ​បានសមរម្យជាមន្ត្រី​អនុវត្ត​ជំនាញ​


៨-ពង្រឹងវិន័យរបស់កងកម្លាំង​នគរបាលជាតិ​ 


ដោយមានការអញ្ជេីញចូលរួមពី​​ លោក​ លោកស្រី​ ស្នងការរង​គ្រប់​រូប​ លោកអនុប្រធាន​ផែន​ លោក​-លោកស្រី​ នាយរងការិយាល័យ​ជំនាញ​គ្រប់​រូប​ លោក​-លោកស្រី​នាយរងការិយាល័យទទួលដឹកនាំផែនការសេនាធិការ​ លោកអធិការ​នគរបាល​ស្រុក​-ក្រុង​ លោក-លោកស្រី​ អធិការរងទទួលដឹកនាំការងារសេនាធិការ​ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង​ ១០៩​ ឃុំ-សង្កាត់​ ៕


No comments:

Post a Comment

Pages