ពិធីប្រគល់ផ្ទះ​ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ ជូនបងប្អូនអតីតយុទ្ធជន​ ចំនួន​០៨ខ្នងផ្ទះ​ - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

ពិធីប្រគល់ផ្ទះ​ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ ជូនបងប្អូនអតីតយុទ្ធជន​ ចំនួន​០៨ខ្នងផ្ទះ​



ខេត្តកំពង់ចាម:នៅព្រឹក​ថ្ងៃ​ពុធ​ ទី២៤​ ខែឧសភា​ ឆ្នាំ​២០២៣​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ បានដឹកនាំរៀបចំពិធីចុះសួរសុខទុក្ខ​ និងប្រគល់ផ្ទះជូនបងប្អូនអតីតយុទ្ធជនកម្ពុជា​​ នៅស្រុកបាធាយ​ ចំនួន០៥ខ្នងផ្ទះ​ និងស្រុកជេីងព្រៃ​ ចំនួន​០៣ខ្នងផ្ទះ​ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​។ 


ដោយមានការអញ្ជេីញចូលរួមពី​លោកអភិបាល​ នៃគណៈអភិបាល​ស្រុក​ និងជាប្រធានកិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​ស្រុក​ លោកប្រធានក្រុមប្រឹក្សាស្រុក ក្រុមការងារ​លេខាធិការដ្ឋាន​ខេត្ត​ លោកប្រធាន​-អនុប្រធាន​ គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​ លោកប្រធានកិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​ ​ឃុំ​ លោកប្រធានសាខា​ សមាគម​អតីត​យុទ្ធ​ជន​​ ឃុំ និងសមាជិកសមាជិកា​ពាក់ព័ន្ធ​ជុំវិញ​ស្រុក​បាធាយ​ និងស្រុកជេីងព្រៃ​ ។ 


ក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​ និងជាប្រធានគណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ខេត្ត​កំពង់ចាម​​ និងលោកប្រធានកិត្តិយសស្រុកបាធាយ​ និងស្រុកជេីងព្រៃ​ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់​សម្ដេច​តេជោ​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ មានដូចជា​ ថវិកា​ គ្រឿងឧបភោគបរិភោគ​ និងសម្ភារៈ​ប្រេីប្រាស់​មួយចំនួនទៀត​ ឧបត្ថម្ភ​ដល់បងប្អូនអតីតយុទ្ធជន​ ចំនួន៨គ្រួសារ​ និងឧបត្ថម្ភថវិកា​ដល់ប្រជាពលរដ្ឋដែលបានអញ្ជេីញចូលរួមចំនួន​ ៣០នាក់ផ្សេងទៀត​ ផងដែរ​ ។ 


បន្ទាប់​មក​ លោកឧត្តមសេនីយ៍ស្នងការ​ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ នូវថវិកា​ចំនួន​១លានរៀល​ ឧបត្ថម្ភ​ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាធាយ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ​ ដែលកំពុងមានជំងឺលាងឈាមជាប្រចាំ​ ។ 


សូមបញ្ជាក់​ផងដែរថា​ ក្រោមការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះការលេីកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន

សម្ដេច​​តេជោ​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ បានផ្ដល់នូវការសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន​ សម្រាប់​ខេត្ត​កំពង់ចាម​ ជាជំហានទី៤​ បន្ថែមចំនួន២០ខ្នងផ្ទះ​ និងបានសាងសង់រួចជាបន្ដបន្ទាប់​ និងបានរៀបចំពិធីប្រគល់នៅថ្ងៃនេះបានចំនួន៨ខ្នងផ្ទះ​ និងត្រៀមរៀបចំពិធីប្រគល់​ផ្ទះជូនបងប្អូនបន្ដទៀត នៅពេលឆាប់ៗ​ ខាងមុខនេះ​ ។


No comments:

Post a Comment

Pages