លោក ហេង វុទ្ធី បានអញ្ជើញដឹកនំាក្រុមការងារ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ឧបត្ថម្ភ​ដល់សមាជិកបក្ស​ ក្នុងឃុំទួលសំបួរ​ ចំនួន២២គ្រួសារ​ - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោក ហេង វុទ្ធី បានអញ្ជើញដឹកនំាក្រុមការងារ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ឧបត្ថម្ភ​ដល់សមាជិកបក្ស​ ក្នុងឃុំទួលសំបួរ​ ចំនួន២២គ្រួសារ​

 


កំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី០៩​ ខែឧសភា​​ ឆ្នាំ​២០២៣នេះ​ លោក ហេង​ វុទ្ធី​ សមាជិកគណ:​អចិន្ត្រៃយ៍​​​គណបក្ស​ខេត្ត​ អនុប្រធាន​ក្រុម​ការងារ​ចុះជួយស្រុកស្ទឹងត្រង់​​ និងជាប្រធានគណ:កម្មាការ​ (ខ២៧)​ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ អនុប្រធាន​ទី១​ ក្រុម​ការងារ​ថ្នាក់​កណ្តាល​ ចុះជួយខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់​ ឧបត្ថម្ភ​ដល់សមាជិកបក្ស​ ក្នុងឃុំទួលសំបួរ​ ចំនួន២២គ្រួសារ​ រួមមាន​÷ភូមិពោន​ ចំនួន៧គ្រួសារភូមិទួលសំបួរ ចំនួន​៥គ្រួសារភូមិវាលព្រះ ចំនួន​៥គ្រួសារ


ភូមិវាលស្រែ ចំនួន៥គ្រួសារ​ ។​ ដោយក្នុងមួយគ្រួសារទទួលបាន​ អង្ករ​២០គីឡូ​មួយបេ,​ ទឹកត្រី​,ទឹកសុីអ៉ីវ​ និងត្រីខមួយយួ​រ​ និងថវិកា​ ៥មុឺនរៀល​ ។


ក្នុង​ឱកាស​នោះ​ដែរ​ លោក ហេង វុទ្ធី ក៏បានចូលរួមឧបត្ថម្ភជាបច្ច័យកសាងដេីម្បីទិញ​សុីម៉ង់ចំនួន៥តោន​ ស្មេីនឹងថវិកា​ ២,៣៥៧,៥០០រៀល​ ដល់វត្តវាលព្រះ​ ។


សរុបជាថវិកាចំណាយទាំងអស់​ ៥,២១៧,៥០០រៀល​ ។ ក្នុងនោះថវិកាចំណាយរបស់

​១-ថវិកាឯកឧត្ដម​ ហ៊ុន​ ម៉ានិត២,០០០,០០០រៀល


២-ថវិកាក្រុមការងារ​ ៣,២១៧,៥០០រៀល​ ។

​    

បន្ទាប់មកលោក ហេង វុទ្ធី ក៏បានណែនាំឲ្យក្រុមការងារ​ បន្តចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើបញ្ជីឈ្មោះសមាជិកបក្ស​នៅតាមភូមិ​ និងតាមតំបន់នីមួយៗ​ ផងដែរ​ ៕


No comments:

Post a Comment

Pages