ក្រុងអរិយក្សត្រ:នាព្រឹកថ្ងៃទី០១ មិថុនា ២០២៣៖ លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្របានដឹកនាំកិច្ចប្រជុំ ពិភាក្សា ជាមួយលោក-លោកស្រី គណៈអភិបាលក្រុង លោក-លោកស្រី ចៅសង្កាត់ទាំង១១ ក្នុងក្រុងអរិយក្សត្រ ដេីម្បីត្រៀមលក្ខណៈដឹកនាំមហាជនចូលរួមក្នុងពិធីសម្ពោធបេីកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រោម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ( ZOOM Meeting ) ។
No comments:
Post a Comment