(ខេត្តកណ្តាល)នៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០២៣ មន្ត្រីជំនាញពាក់ព័ន្ធបាននាំយកស្លាបមាន់បង្ក្តាបបានទៅដុតកំទេចចោលនៅទីតាំងឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាលដែលបង្ក្រាបបានកាលពី
ថ្ងៃទី៣១ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ២០ និង០៥ នាទី។
ដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តមលាវ ស្រេងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលតាមរយ:ប្រពន្ធ័ទំនាក់ ទំនងTelegram០ដើម្បីធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក SAANGYONG ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ2BH-9510 ដឹកស្លាបមាន់បង្កកនៅចំណុចគល់ស្ពានក្រវាត់ក្រុងទី2 ភូមិព្រែកស្វាយឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាលដែលនាំចូលមកពីប្រទេសវៀតណាមតាមច្រកក្របៅខេត្ត ស្វាយរៀងគ្មានលិខិតអនុញ្ញាត។
ម្ចាស់ទំនិញជនជាតិវៀតណាមមិនស្គាល់ឈ្មោះ។
អ្នកតំណាងម្ចាស់ទំនិញនិងជាអ្នកបើកបរចំនួន០២នាក់។
១-អ្នកបើកបរនិងជាអ្នកតំណាងម្ចាស់ទំនិញឈ្មោះឡុញ សម្បត្តិភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិថ្មីឃុំបូសឹមស្រុករំដួលខេត្តស្វាយរៀង ។
២-ឈ្មោះស វុទ្ធី ភេទប្រុស អាយុ២៨ ឆ្នាំនៅភូមិសម៉រឃុំបូសម៉ូនស្រុករំដួល ខេត្តស្វាយរៀង។
មខរបរព្រួឡាន។
បន្ទាប់មកក្រុមការងារបានយកវត្ថុតាងខាងលើមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បណ្ដោះអាសន្នរង់ចាំការអនវត្តនីតិវិធីបន្ត។
រហូតមកដល់ថ្ងៃទី០១ខែមិថុនា ឆ្នាំ2023វេលាម៉ោង៨,០០នាទី ដោយមានការចូលរួមពីកំលាំងសាខាកិច្ចការពាអ្នកប្រើប្រាស់និងការប្រកួតប្រជែងមិនស្មោះត្រង់(ក.ប.ប) ខេត្តកណ្ដាលកម្លាំងមន្រ្តីបសុសត្វខេត្តកណ្ដាលដើម្បីយកសំណាកធ្វើការវិភាគនៅមន្ទីរពិសោធន៍រកមេរោគឆ្លងនិងសាររធាតុគីមីហាមឃាត់។
វត្ថុតាងដកហូតរួមមាន:
១-រយន្តម៉ាកSAANGYONG ព៌ណសំបកឪឡឹក
ពាក់ផ្លាកលេខ ភ្នំពេញ2BH-9510 ។
២-ស្លាបមាន់បង្កចំនួន១២៥កេស.ស្មើនឹង១៥០០Kgលទ្ធផលវិភាគបញ្ជាក់ថា:មិនមានសារធាតុគីមីហាមឃាត់និងមិនមានមេរោគឆ្លងអ្វីទេ ប៉ុន្តែដោយគ្មានឯកសារច្បាប់នាំចូលនិងការដឹកញ្ជូនមិនមានលក្ខណ:បទដ្ឋានបច្ចេកទត្រឹមត្រូវ ទំនិញត្រូវខូចគុណភាព (ស្លាបមាន់ខូចគុពភាព)ដូច្នោះឯកឧត្តមព្រះរាជអាជ្ញា បានសម្រេចឲ្យក្រុមការងារដឹកជញ្ជូនវត្ថុតាងយកទៅបំផ្លាញចោលស្លាបមាន់ខាងលើនៅឃុំរោងធំស្រុកកៀនស្វាយ ខេត្តកណ្ដាល។
អ្នកតំណាងម្ចាស់ទំនិញបានយល់ព្រមបង់ប្រាក់វិន័យតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវាមាត្រា62
No comments:
Post a Comment