ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ នគរបាលខេត្ត បានអញ្ជើញ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្នុងការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ប្រមុខថ្នាក់ដឹកនាំ ក្នុងពិធី បញ្ចបឋមសិលា សាងសង់អគារសិក្សាចំនួន ១ខ្នង កំពស់ ២ជាន់ នៅក្នុងបរិវេណសាលាវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចម្លាក់ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេច ធម្មវិសិទ្ធវង្សា សៅ ទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបានសន្តិសុខ សុខសុវត្ថិភាពល្អ ១០០% ។
លោកឧត្តមសេនីយ៍ស្នងការ សូមជូនពរដល់កងកម្លាំងនគរបាលជាតិ និងកម្លាំងពាក់ព័ន្ធ ទទួលបាន នូវពុទ្ធពរទាំងឡាយ បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើង និងជៀសផុតពីជំងឺទាំងឡាយ 😍🌹🙏🙏🙏
អត្ថបទ និងរូបភាពដោយ ការិយាល័យផ្សព្វផ្សាយអប់រំ
No comments:
Post a Comment