រយៈពេល​០៥ខែ​ អាគារថ្មីរបស់​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ចំនួន​០៦អាគារ​ បាននឹងកំពុងសាងសង់​ និងគ្រោងសាងសង់បន្ដ​ ចំនួន​១៣ប៉ុស្តិ៍ផ្សេង​ទៀត​ ក្រោមការដឹកនាំរបស់លោក​ ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

រយៈពេល​០៥ខែ​ អាគារថ្មីរបស់​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ចំនួន​០៦អាគារ​ បាននឹងកំពុងសាងសង់​ និងគ្រោងសាងសង់បន្ដ​ ចំនួន​១៣ប៉ុស្តិ៍ផ្សេង​ទៀត​ ក្រោមការដឹកនាំរបស់លោក​ ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម


កំពង់ចាម:នៅរសៀល​ថ្ងៃអង្គារ​ ទី០៦​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ និងលោក​ អូត​ ឈាងលី​ អភិបាល​ នៃគណៈអភិបាលស្រុកជេីងព្រៃ​ បានអញ្ជេីញចូលរួមក្នុងពិធី​បញ្ចុះបឋមសិលា​ សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគរ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ជេីងព្រៃ​ ។ ដោយមានការអញ្ជេីញចូលរួមពី​ លោកប្រធានក្រុមប្រឹក្សាស្រុក​ លោកស្នងការរង​ នាយការិយាល័យ​ជំនាញ​ លោក-លោកស្រី​ អធិការ​-អធិការ​រង​ លោកនាយ​-នាយរង​ រហូតដល់មន្រ្តី​នៃប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគរ​ ។ 


អាគារ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​មួយនេះ​មានទំហំ​ ១២ម៉ែត្រ​x១១​ម៉ែត្រ​ សាងសង់​តាមក្បួនខ្នាត​ បច្ចេកទេស​ត្រឹម​ត្រូវ​ ដោយទទួល​បាន​ការឧបត្ថម្ភ​ពី​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អ៊ុន​ ចាន់​ដា អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ លោក​ឧត្ដមសេនីយ៍​ស្នងការ​ កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ កងកម្លាំង​នៃប៉ុស្តិ៍នគរបាលរដ្ឋបាល​ត្រពាំងគរ​ ព្រមទាំង​សប្បុរសជន​នានា​ ទាំងក្នុង​ និងក្រៅស្រុក​ ដោយគ្រោងចំណាយលេីការសាងសង់​អស់ថវិកាប្រមាណ​ ជាង២មុឺន​ដុលា្លរ​អាមេរិក​។ 


ក្នុង​ពិធី​នោះ​ដែរ​ លោកឧត្តមសេនីយ៍ស្នងការ​ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ នូវថវិកា​ ចំនួន​1000$​ ប្រគល់ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគរ​ សម្រាប់ចាក់សាបបន្ថែមក្នុងបរិវេណប៉ុស្តិ៍​ និងជូនបច្ច័យតាជី​ យាយជី​ ចំនួន​១៥នាក់​ ក្នុង​ម្នាក់ៗ​ទទួល​បាន​ បច្ច័យ​០២មុឺន​រៀល​ និងក្រម៉ា០១​​ ។ 


សូមបញ្ជាក់​ផងដែរថា​ ដោយទទួល​ការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងឯកឧត្តម​ អភិបាល​ នៃគណៈអភិបាលខេត្ត​កំពង់ចាម​ រយៈពេល​០៥ខែនេះ​ ដែលលោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ចូលមកកាន់មុខតំណែងជាស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម​ អាគារថ្មីរបស់​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ចំនួន​០៦អាគារ​ បាននឹងកំពុងលេចចេញរូបរាងជាបណ្ដេីរៗ​ និងគ្រោងសាងសង់បន្ដ​ ចំនួន​១៣ប៉ុស្តិ៍ផ្សេង​ទៀត​ ។ 


ទាំងនេះគូសបញ្ជាក់​ឲ្យ​ឃេីញថា​ ថ្នាក់​ដឹក​នាំ​គ្រប់ជាន់ថ្នាក់បានខិតខំគិតគូ​រយកចិត្តទុកដាក់ខ្ពស់បំផុត​  ចំពោះ​ទុក្ខលំបាករបស់កងកម្លាំងនៅថ្នាក់មូលដ្ឋាន​ ដេីម្បី​ទទួល​កន្លែងធ្វេីការសមរម្យ​ និងសមស្របជាអាគាររដ្ឋបាល​ និងការបម្រេីសេវាសំណូមពរ​ ឬសេវាចាំបាច់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ៕




No comments:

Post a Comment

Pages