ស្រុកខ្សាច់កណ្តាល:នាព្រឹក ថ្ងៃអង្គារ ១០កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក ចេង ឌីណា អភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្ដាល លោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាស្រុក ស្តីទី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារចលនាស្ត្រី របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដា្ឋនស្រុកខ្សាច់កណ្តាល ជាមួយក្រុមការងារបណ្តាញស្ត្រី និងសមាគមនារី ស្រុក ឃុំ ភូមិ នៅស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ កែវ ចរិយា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកចលនាស្ត្រី និងជាប្រធានក្រុមការងារចលនាស្ត្រីរបស់ក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងលោកជំទាវ មៀច សុធារី សមាជិកគណៈ កម្មាធិការកណ្ដាលគណបក្សប្រជាជន ទីប្រឹក្សា សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអគ្គលេខាធិការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាព
ពិធីសំណេះសំណាលនេះដែល មានការអញ្ជើញចូលរួមដោយលោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារចលនាស្ត្រីថ្នាក់ខេត្តចុះមូលដ្ឋានស្រុក ឃុំ ប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារចលនាស្ត្រីថ្នាក់ស្រុក ឃុំ ភូមិ សមាគមនារីជាអ្នក សង្កេតការណ៍ នៅតាមការិយាល័យបោះឆ្នោតក្នុងស្រុកខ្សាច់កណ្តាលសរុបប្រមាណ ៣០៨នាក់៕
No comments:
Post a Comment