លោក ហេង​ វុទ្ធី​ សមាជិក​អចិន្ត្រៃយ៍​ នៃគណៈកម្មាធិការ​គណបក្ស​ខេត្ត​ អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយស្រុកស្ទឹងត្រង់​ និងជាប្រធានគណៈកម្មការ​ (ខ២៧)​ បានដឹកនាំសហការី​ និងសមាជិកសមាជិកា​ គណបក្ស​ឃុំអារក្សត្នោត​ចូលរួម​ក្នុងពិធី​អបអរសាទរ​ ​ការបេីកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត​ នីតិកាល​ទី​៧​ នៅថ្ងៃទី២៣​ ខែកក្ដដា​ ឆ្នាំ២០២៣​ នាពេលឆាប់ៗខាងមុខនេះ​ ! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោក ហេង​ វុទ្ធី​ សមាជិក​អចិន្ត្រៃយ៍​ នៃគណៈកម្មាធិការ​គណបក្ស​ខេត្ត​ អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយស្រុកស្ទឹងត្រង់​ និងជាប្រធានគណៈកម្មការ​ (ខ២៧)​ បានដឹកនាំសហការី​ និងសមាជិកសមាជិកា​ គណបក្ស​ឃុំអារក្សត្នោត​ចូលរួម​ក្នុងពិធី​អបអរសាទរ​ ​ការបេីកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត​ នីតិកាល​ទី​៧​ នៅថ្ងៃទី២៣​ ខែកក្ដដា​ ឆ្នាំ២០២៣​ នាពេលឆាប់ៗខាងមុខនេះ​ !

 


ខេត្តកំពង់ចាម:នៅព្រឹក​ថ្ងៃសៅរ៍​ ទី០១​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ លោក ហេង​ វុទ្ធី​ សមាជិក​អចិន្ត្រៃយ៍​ នៃគណៈកម្មាធិការ​គណបក្ស​ខេត្ត​ អនុប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះជួយស្រុកស្ទឹងត្រង់​ និងជាប្រធានគណៈកម្មការ​ (ខ២៧)​ បានដឹកនាំសហការី​ និងសមាជិកសមាជិកា​ គណបក្ស​ឃុំអារក្សត្នោត​ចូលរួម​ក្នុងពិធី​អបអរសាទរ​ ​ការបេីកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត​ នីតិកាល​ទី​៧​ នៅថ្ងៃទី២៣​ ខែកក្ដដា​ ឆ្នាំ២០២៣​ នាពេលឆាប់ៗខាងមុខនេះ​ ។ 


ការដង្ហែក្បួនបេីកយុទ្ធនាការឃោសនាបោះឆ្នោត នីតិកាល​ទី​៧នេះ​ បានប្រព្រឹត្តទៅយ៉ាងអធឹកអធមដោយមានសមាជិកសមាជិកាគណបក្សចូលរួមចំនួន​ ១,១២១នាក់ រ​ថយន្ដចំនួន៧២គ្រឿង ម៉ូតូចំនួន៥០៤គ្រឿង និងមានមេក្រូជាច្រើនគ្រឿង ដោយមានការលាយឡំទៅនឹងសម្លេងឧឃោសនសព្ទ និងសម្រែកជ័យឃោសប្រកបទៅដោយខ្លឹមសារអត្ថន័យ នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។


ជាមួយ​គ្នានេះ​ផងផងដែរលោកហេង វុទ្ធីក៏បាន​ចាត់ឲ្យ​លោក សាន សុភា អនុប្រធានគណ:កម្មការខ២៧ និងជាអនុប្រធានក្រុមការងារចុះជួយឃុំទួលសំបួរ ដឹកនាំលោក-លោកស្រីប្រធានក្រុមការងារចុះជួយភូមិទាំង៤ និងសមាជិកសមាជិកា​គណបក្ស​ឃុំទួលសំបួរ​ ចូលរួមក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ។  


សមាជិកសមាជិកាបានចូលរួមដង្ហែក្បូន សរុប ៤២០ នាក់ប្រើប្រាស់មធ្យោបាយ រថយន្ត​ចំនួន៣៥គ្រឿង និងម៉ូតូ​ ចំនួន១៥០គ្រឿង​ ផងដែរ​។







No comments:

Post a Comment

Pages