ខេត្តបាត់ដំបង:នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំ លោក-លោកស្រី ស្នងការរង លោកអធិការ និងមន្ត្រីតាមបណ្ដាការិយាល័យ-អធិការដ្ឋាននគរបាលក្រុង-ស្រុក ចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន “ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣” និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នៅអាកាសយានដ្ឋានខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងសមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ។
#ប្រពភរូបភាព៖ ផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
No comments:
Post a Comment