លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំពិធីប្រជុំប្រគល់ទទួលផែនការការពារ និងពង្រឹងការងារជំនាញ នៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំពិធីប្រជុំប្រគល់ទទួលផែនការការពារ និងពង្រឹងការងារជំនាញ នៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ

 


ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ទី០៤ ខែកក្ដដាឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទីរសៀល នៅសាលប្រជុំ នៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ   លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំពិធី "ប្រជុំប្រគល់ ទទួលផែនការការពារ និងពង្រឹងការងារជំនាញ" នៅអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ។ ដោយមានការចូលរួម លោក លោកស្រីស្នងការរង លោកអធិការ-អធិការរង នាយ នាយរងផ្នែក និងលោកនាយប៉ុស្តិ៍រដ្ឋបាល ចំណុះ នៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ។

     លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍កោតសរសើរចំពោះ មន្ត្រី ចំណុះអធិការដ្ឋាន ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ក្នុងការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រស្រុករបស់ខ្លួន បានយ៉ាងល្អប្រសើរ ។

    កងកម្លាំងនគរបាលត្រូវ បន្តការយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តកិច្ចការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់  និងបន្តការផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច ត្រៀមរថយន្តពន្លត់អគ្គិភ័យ ២៤ម៉ោង ដើម្បីជួយអន្តរាគមន៍ ដល់បងប្អូនប្រជាពលរដ្ឋ បន្តចផ្តល់អត្តសញ្ញាណប័ណ្ណ ។ លោកអធិការ និងមន្ត្រីជំនាញ ត្រូវបន្តសហការជាមួយ លោក លោកស្រីទទួលផែនការងារជំនាញ យកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់បទល្មើសនានា ពិសេសការលួចលេងល្បែងស៊ីសងខុសច្បាប់ (រួមទាំង Online)  បទល្មើសគ្រឿងញៀន ។ 

      ត្រូវខិតខំបំរើសេវាសាធារណៈ និងការថែរក្សាការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ។ ត្រូវត្រៀមផែនការការពារ យុទ្ធនាការហែរក្បួនឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣ របស់គណបក្សនានា នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ឲ្យបានកាន់តែល្អប្រសើរ ៕


អត្ថបទ និងរូបភាពដោយ ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ

No comments:

Post a Comment

Pages