(ខេត្តកណ្តាល)នៅថ្ងៃព្រហស្បតិ៍៣ កើត ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ។
យោងតាមបទបញ្ជាពីលោកឧត្តសេនីយ៍ ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានចាត់អោយ!
លោកវរសេនីយ៍ឯកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយនិងលោកអធិការរងដឹកនាំកម្លាំង អន្តរាគមន៍ស្រុកនិងកម្លាំងប៉ុស្តិ៍នគរបាលឈើទាល កម្លាំងប៉ុស្ដិ៍នគរបាលកំពង់ស្វាយសហកាជាមួយកម្លាំងអធិការដ្ឋាននគរបាលខ័ណ្ឌដង្កោក្រុងភ្នំពេញ តាមបង្ក្រាបនិងចាប់យកជនសង្ស័យក្នុងករណី÷
ករណីលួចមានស្ថានទម្ងន់ទោស(ធាក់យកម៉ូតូ)កើតហេតុស្ថិតនៅចំណុចនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ស្ថិតនៅភូមិ ស្រែអំពិល២ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីភូមិបារ៉ែនក្រោមឃុំស្វាយប្រទាលស្រុកស្អាងខេត្តកណ្តាលដើម្បីយកសាច់គោទៅឱ្យម៉ូយនៅផ្លូវជាតិលេខ១ដោយជិះតាមផ្លូវក្រវ៉ាត់ក្រុងទី៣ពេលមកដល់ចំណុចកើតហេតុខាងលើក៏មានជនសង្ស័យជិះម៉ូតូពីរគ្រឿងម៉ាកសង់មានគ្នា០៥នាក់បានធាក់យកម៉ូតូពីរជនរងគ្រោះបានសំរេចបណ្ដាលឲ្យជនរងគ្រោះដួលទៅនិងថ្នល់រងរបួសធ្ងន់ត្រូវចំក្បាល ។ រួចហើយជនសង្ស័យក៏លើកម៉ូតូជនរងគ្រោះជិះរត់គេចខ្លួនតាមផ្លូវក្រវ៉ាត់ទី៣រួចក៏បទតាមផ្លូវជាតិលេខ១ជិះសំដៅទៅក្រុងភ្នំពេញក៏ត្រូវកម្លាំងនគរបាលអន្តរាគមន៍ស្រុកកៀនស្វាយរួមនិងកម្លាំងប៉ុស្តិ៍ឈើទាលនិងប៉ុស្តិ៍កំពង់ស្វាយដេញតាមពីក្រោយមកដល់ផ្លូវ២៧១ខណ្ឌមានជ័យក៏ឃាត់ខ្លួនជនសង្ស័យបានមួយនាក់រួចក៏បន្តនីតិវិធីមកសង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញក៏ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួនបីនាក់បន្ថែមទៀតបច្ចុប្បន្នជនសង្ស័យកំពង់តែសាកសួរដើម្បីបន្តនិតិវិធី ។
ដោយៈសម្រែកកូនខ្មែរ
No comments:
Post a Comment