ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ នគរបាលខេត្ត បានអញ្ជើញ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់ កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្នុងការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមហែក្បួនឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ របស់គណបក្សនានា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដោយទទួលបានសន្តិសុខ សុខសវត្ថិភាព១០០% ។
លោកឧត្តមសេនីយ៍ស្នងការ សូមជូនពរដល់កងកម្លាំងនគរបាលជាតិ និងកម្លាំងពាក់ព័ន្ធ ទទួលបាន នូវពុទ្ធពរទាំងឡាយ បួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើង និងជៀសផុតពីជំងឺទាំងឡាយ 😍🌹🙏🙏🙏
អត្ថបទ និងរូបភាពដោយ ការិយាល័យផ្សព្វផ្សាយអប់រំ
No comments:
Post a Comment