សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ៣នាក់ជនជាតិវៀតណាមករណីរក្សាទុក ផលិតនិងកែច្នៃដោយខុសច្បាប់នូវសាធាតុញៀន លាក់កំបាំងវត្ថុតាងនិងបំផ្លាញវត្ថុតាង - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ៣នាក់ជនជាតិវៀតណាមករណីរក្សាទុក ផលិតនិងកែច្នៃដោយខុសច្បាប់នូវសាធាតុញៀន លាក់កំបាំងវត្ថុតាងនិងបំផ្លាញវត្ថុតាង

 


(ខេត្តកណ្តាល)ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង ១៦.៥០នាទី  ចំណុច ផ្ទះលេខD 11 ស្ថិតភូមិភូមិធំ ឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។


ជនសង្ស័យៈ០៣ នាក់ប្រុសឃាត់ខ្លួន

១- ឈ្មោះយឿង ជីបាវ(Duong chi Bao) ភេទប្រុសអាយុ២១ឆ្នាំមិនពិតមានទីលំនៅក្រុង យុងតាវ  

២- ឈ្មោះជឿង ហ្វាងទិ(Truong Hoang tri) ភេទប្រុសអាយុ២១ ឆ្នាំជនជាតិវៀតណាមមុខរបរ មិនពិត មានទីលំនៅក្រុង យុងតាវមានសារធាតុញៀន(ឃាត់ខ្លួន)

៣- ឈ្មោះហ្វរថធៀន(Vo Tho Thien)ភេទប្រុស  អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតមានទីលំនៅក្រុងហូជីមុិញ(ឃាត់ខ្លួន)

វត្ថុតាងចាប់យករួមមាន៖

១/ថ្នាំម៉ាក KETAMINE ចំនួន២១ប្រអប់ក្នុងមួយប្រអប់មានចំនួន ២៥ដប(៥២៥ដប)

២/ថង់វ៉ិចខ្ចប់គ្រឿងញៀននិងសម្ភារប្រើប្រាស់មួយចំនួន

៣/ជញ្ជឹងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង

៤/ម៉្សៅក្រាមសង្ស័យថាជាសារធាតុញៀនចំនួន០៣កញ្ចប់

៥/ម៉ាស៊ីនអ៊ុតថង់ចំនួន០១គ្រឿង

៦/ម៉ាស៊ីនក្រឡុកថ្នាំចំនួន០៣គ្រឿងនិងមានលិខិតឆ្លងដែនព្រមទាំងមានវត្ថុតាងមួយចំនួន។


បើតាមលោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយបានឲ្យដឹងថា!

នៅមុនពេលកើតហេតុខាងលើដោយទទួលព័ត៍មានពីប្រជាពលរដ្ឋល្អថានៅចំណុចផ្ទះលេខD11មានសកម្មភាពជនអន្តោប្រវេស្តន៍(វៀតណាម)បើកល្បែងសុីសងតាមអនឡាញស្ថិតនៅភូមិភូមិធំឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល។ 


ក្រោយពីទទួលព័ត៍មានបានភ្លាម

កម្លាំងការិយាល័យខេត្តសហការណ៍ជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកនិងប៉ុស្តិ៍នគរបាលឃុំភូមិធំក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនិងមានការសម្របសម្រួលនិតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល  ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េង ធី ស្នងការ រងទទួលផែនព្រហ្មទណ្ឌនិងលោកឧត្តមសេនីយ៍ត្រីតុប សុវណ្ណ ស្នងការ រង ទទួលផែនអន្តោរប្រវេស្តន៍និងលោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានចុះដល់ចំណុចកើតហេតុដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់និងមានវត្ថុតាងមួយចំនួន។


ក្រោយឆែកឆេររួច សមត្ថកិច្ចបានយកជនសង្ស័យមកសួរនាំនៅផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ៣-ឈ្មោះហ្វរថធៀន(Vo tho thienភេទប្រុស  អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតមិនទីលំនៅក្រុងហូជីមុិញ បានសារភាពថា ពេលសមត្ថកិច្ចទៅដល់ខ្លួនបានយកថ្នាំញៀន(ម៉ាទឹកកក) ចំនួន០៦កញ្ចប់ធំ

ទំងន់ប្រហែល ១០០០ក្រាម(១គីឡូក្រាម)ចាក់ចោលទៅក្នុងបង្គន់ 

ក្រោយសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបានអនុវត្តន៍តាមនិតិវិធីបញ្ចូនខ្លួនជនសង្ស័យនិងវត្ថុតាងទៅតុលាការចាត់ការតាមនិតិវិធីច្បាប់។


ដោយៈសម្រែកកូនខ្មែរ

No comments:

Post a Comment

Pages