លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ អញ្ជើញ​បន្ដចុះដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​ និងត្រួតពិនិត្យ​លេីការងារមួយចំនួន​ នៅអធិការដ្ឋាននគរបាលស្រុកចំនួន០៣ - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ អញ្ជើញ​បន្ដចុះដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​ និងត្រួតពិនិត្យ​លេីការងារមួយចំនួន​ នៅអធិការដ្ឋាននគរបាលស្រុកចំនួន០៣



ខេត្តកំពុងចាម:នៅថ្ងៃសុក្រ​ ទី០៧​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ អញ្ជើញ​បន្ដចុះដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ​ និងត្រួតពិនិត្យ​លេីការងារមួយចំនួន​ ដល់កម្លាំងនៃអធិការដ្ឋាននគរបាលស្រុក​ កងមាស​-កោះសូទិន​​ និងស្រុកស្រីសន្ធរ​​ ដែលមានរបៀបវិរ:ដូចខាងក្រោម​÷


១-វាយតម្លៃ​ អំពី​សភាពការណ៍​ក្នុងមូលដ្ឋាន​ ដេីម្បី​ដាក់ចេញនូវវិធានការ​បង្ការ​ បង្រ្កាប​ឲ្យ​បានទាន់ពេលវេលា


២-ផ្សព្វផ្សាយ ណែនាំអំពី សន្តិសុខ ស្ថេរភាពនយោបាយ​ ក្នុងប្រទេស និងក្រៅប្រទេស ដែលបង្ករឲ្យមានផលប៉ះពាល់ដល់ការរៀបចំ​ ការបោះឆ្នោត នីតិកាល​ទី​៧​ ខាងមុខនេះ​ 


៣-​ពង្រឹង​នូវ​វិធានការ​ បង្ការ បង្ក្រាប ទប់ស្កាត់ គ្រប់បទល្មើសដែលកេីតមានឡេីង​ ក្នុងមូលដ្ឋាន​


៤-ពង្រឹង​វិធានការ​ ការពារ​សន្តិសុខ ថែរក្សា​សុវត្ថិភាព​ សណ្ដាប់ធ្នាប់សាធារណៈ ជូនគ្រប់គណបក្សនយោបាយ​ ក្នុងដំណាក់កាល​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ ឲ្យ​បានល្អប្រសេី​ ដោយគ្មានការគំរោមគំហែងពីក្រុម​បង្ករចលាចល​បំពុលសង្គម​ឡេីយ


៥-ខិតខំ​ស្រាវជ្រាវ​ ទប់ស្កាត់និងបង្ក្រាប ជនដែលមានចេតនាចង់បង្កើតចលាចល បំផ្លាញដំណើរការ​ នៃការបោះឆ្នោត


៦-ពង្រឹង​ការប្រមូលផ្តុំកម្លាំង​ ពង្រឹង​វិន័យ ក្រមសីលធម៌ របស់កងកម្លាំងនគរបាល និងប្រជាការពារ


៧-ពង្រឹង​កត្តា​សាមគ្គី​ភាព​ផ្ទៃក្នុង​ និងផ្សព្វផ្សាយ​ណែនាំ​ដល់កងកម្លាំង​ និងក្រុមគ្រួសារ​ ត្រូវ​ទៅបោះឆ្នោត​ឲ្យ​បានគ្រប់គ្នា​ នៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ខាងមុខនេះ​ ៕


No comments:

Post a Comment

Pages