(ខេត្តកណ្តាល)ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការខេត្តកណ្តាលនឹងនាំផ្ទាល់ពីលោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយនឹងឃាត់ខ្លួនជនសង្ស័យ៤នាក់ករណីធាក់យកម៉ូតូពីជនរងគ្រោះកើតហេតុនៅ
ថ្ងៃទី២០ខែកក្តដា ឆ្នាំ២០២៣វេលាម៉ោង០៥:៣០នាទី
-ចំណុចនៅលើផ្លូវក្រវ៉ាត់ក្រុងទី៣ស្ថិតនៅភូមិស្រែអំពិល២ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះ មាន០១នាក់
១/ឈ្មោះម៉ាន ម៉ាអាតភេទប្រុសអាយុ ៤៧ឆ្នាំជនជាតិ ខ្មែរឥស្លាមមុខរបរ កសិករមានទីលំនៅភូមិបារ៉ែនក្រោមឃុំស្វាយប្រទាលស្រុកស្អាងខេត្តកណ្តាល ។
ជនសង្ស័យមានគ្នា០៦នាក់
១/ ឈ្មោះជាផាថាណាហៅយ៉ាង ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល នៅសង្កាត់ដង្កោ ខណ្ឌដង្កោភ្នំពេញ មុខរបរពុំពិត (ឃាត់ខ្លួន) ។
២/ ឈ្មោះម៉ៅ ដារ៉ែន ហៅរ៉ូ ភេទប្រុសអាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិសំបុកចាបសង្កាត់ដង្កោខណ្ឌដង្កោ ភ្នំពេញមុខរបរពុំពិត( ឃាត់ខ្លួន) ។
៣/ឈ្មោះ ម៉េត ពេជ្រមន្នីភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសំបុកចាបសង្កាត់ដង្កោខណ្ឌដង្កោ ភ្នំពេញមុខរបរពុំពិត (ឃាត់ខ្លួន) ។
៤/ ឈ្មោះអែម ចាន់បញ្ញាហៅណាន ភេទប្រុសអាយ២០ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើតនៅភូមិព្រែកតាកែវឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិសំបុកចាប សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ មុខរបរពុំពិត (ឃាត់ខ្លួន) ។
៥/ ឈ្មោះ ជ្រុយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំបុកចាប សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញមុខរបរពុំពិត (គេចខ្លួន) ។
៦/ ឈ្មោះ សា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ជិតផ្លូវជាតិលេខ៣ (គេចខ្លួន) ។
***សម្ភារបាត់បង់
ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ125 ផលិតឆ្នាំ២០២៣ ពណ័ខ្មៅ មានផ្លាកលេខកណ្ដាល1AR-7521 ។
***វត្ថុចាប់ចាប់យក
១/ ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JI-8826 ។
២/ ម៉ូតូ០១គ្រឿងទៀតម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1JP-2064 ។
៣/ កាងដែកមុខម៉ូតូ ចំនួន០១ ។
៤/ រានដែកកណ្តាលម៉ូតូ ចំនួន០៣ ។
៥/ កន្ត្រកម៉ូតូពណ៌ខ្មៅ ចំនួន០១ ។
៦/ សោម៉ាឡេត ចំនួន០១ ។
៧/ សោមូលដោះខ្ចៅម៉ូតូ ចំនួន០៣ (លេខ១៤ ចំនួន០២, លេខ២២ ចំនួន០១ ) ។
៨/ កូនកាំបិតកាត់ក្រដាស ពណ៌ខៀវចំនួន០១ ។
៩/ ដាវកែច្នៃ ចំនួន០២ ។
១០/ កាំបិតចំនួន០៤ (កាំបិតផ្គាក់០១, ប័ុងតោចំនួន០២, កាំបិតកញ្ឆែតចំនួន០១) ។
៊សភាពរឿងហេតុ
នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ផលិតឆ្នាំ 2023 ពណ័ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1AR-7521 ចេញពីភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដឹកសាច់គោទៅឱ្យម៉ូយនៅផ្លូវជាតិលេខ១ ដោយជិះតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យជិះម៉ូតូ០២គ្រឿងមានគ្នា០៥នាក់ ដោយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ 1JI-8826 ជិះគ្នា០២នាក់ (មានឈ្មោះជា ផាថាណា ភេទប្រុស ជិះពីក្រោយ, ឈ្មោះ ជ្រុយ ភេទប្រុស អ្នកបើកម៉ូតូ) និងមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ ភ្នំពេញ 1JP-2064 ជិះគ្នា០៣នាក់ (មានឈ្មោះអែម ចាន់បញ្ញា ហៅណាន ភេទប្រុស ជិះខាងក្រោយ, ឈ្មោះមៅ ដារ៉ែន ហៅរ៉ូ ភេទប្រុស ជិះខាងក្រោយ, ឈ្មោះ សា ភេទប្រុស អ្នកបើកម៉ូតូ) ពេលជិះមកដល់កន្លែងកើតហេតុភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ម៉ូតូជិះគ្នា០២នាក់ ដោយឈ្មោះ ជ្រុយ ភេទប្រុស បានធាក់ម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យដួលទៅនិងថ្នល់របួសធ្ងន់ត្រូវចំក្បាល បន្ទាប់មកម៉ូតូជិះគ្នា០៣នាក់បានជិះមកពីក្រោយក៏ឈប់រួចឈ្មោះ សា ភេទប្រុស ក៏បានចុះពីលើម៉ូតូរបសល់ខ្លួនទៅលើកម៉ូតូជនរងគ្រោះជិះចេញទៅតាមផ្លូវក្រវ៉ាត់ទី៣ ទាំង០៣ម៉ូតូ ឆ្ពោះមកផ្លូវជាតិលេខ១ ឡើងទៅភ្នំពេញ ភ្លាមនោះមានប្រជាពលរដ្ឋបានទូរស័ព្ទប្រាប់នគរបាលប៉ុស្តិ៍ឈើទាល ភ្លាមនោះកម្លាំងប៉ុស្តិ៍ឈើទាល កម្លាំងនគរបាលអន្តរាគមន៍ស្រុកកៀនស្វាយ និងកម្លាំងនិងប៉ុស្តិ៍កំពង់ស្វាយ ដេញតាមពីក្រោយមកដល់ផ្លូវ២៧១ ខណ្ឌមានជ័យ ក៏បានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ជា ផាថាណា ហៅយ៉ាង ភេទប្រុស យកមកសាកសួរ ក្រោយពីសាកសួររួចជនសង្ស័យឈ្មោះជា ផាថាណា ហៅយ៉ាង ភេទប្រុស បានសារភាពថាខ្លួននិងបក្សពួក០៤នាក់ទៀតស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ពិតជាបានមកធ្វើសកម្មភាពធាក់យកម៉ូតូជនរងគ្រោះនៅស្រុកកៀនស្វាយមែន ។ ក្រោយពីសួរនាំរួចកម្លាំងអន្តរាគមន៍ស្រុក កម្លាំងប៉ុស្តិ៍ឈើទាលនិងកំពង់ស្វាយ បានបន្តនីតិវិធីចុះទៅសហការជាមួយសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចុះទៅស្រាវជ្រាវក៏ធ្វើការឃាត់ខ្លួនបានជនសង្ស័យបានចំនួន០៣នាក់ទៀតយកមកសាកសួរដោយ÷
+ឈ្មោះអែម បញ្ញា ហៅណាន ភេទប្រុសបានសារភាពថាខ្លួននិងបក្សពួក០៤នាក់ ធ្លាប់ធ្វើសកម្មភាពចំនួន០៦លើក÷
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមទាំងវត្ថុតាង បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ចំនែកជនសង្ស័យ០២នាក់ទៀតរត់គេចខ្លួនកម្លាំងជំនាញនឹងស្រាវជ្រាវតាមចាប់បន្តរទៀត ។
No comments:
Post a Comment