(ខេត្តកណ្តាល)ថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣វេលាម៉ោង០៩នឹង១០នាទីចំណុចភូមិស្តៅកន្លែង៥ឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្តាលជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះម៉ៅ សុខនាង ភេទស្រីអាយុ៤១ឆ្នាំ ជនជាតិខ្មែរ
មានទីលំនៅភូមិឃុំកើតហេតុមុខរបរកម្មករ។បណ្តាលមកពីការអុចធូកថ្ងៃសិលធ្លាក់កំទេចធូកបណ្តាលអោយឆេះ។សម្ភារះខូចខាត៖
ផ្ទះ០១ខ្នងទំហ៊ំ៤×៤,៥ម៉ែត្រ ធ្វើអំពីឈើដំបូលប្រកស័ង្កាសីជញ្ចាំងស័ង្កាសីឆេះទាំងស្រុង
កង់០១គ្រឿងនឹងរបស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួនរួមហ្នឹងឯកសារសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណឆេះទាំងស្រុង។
លោកអធិការស្រុកកៀនស្វាយព្រុំសំណាងអធិការបានឲ្យដឹងថា!នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខណៈជនរងគ្រោះជាម្ចាស់ផ្ទះបានចេញទៅធ្វើការបាត់ នៅតែម្តាយឈ្មោះមី សារឿន អាយុ៧៨ឆ្នាំ ពេលនោះម្តាយក៏បានឡើងទៅលើផ្ទះអុចធូកលើហឹងថ្ងៃសិល រួចក៏ចុះពីលើផ្ទះមកវិញ បានមួយសន្ទុះក្រោយមកក៏មានផ្សែងហុយបង្កជាអណ្តាតភ្លើងឆាបឆេះពេលនោះក៏មានអ្នករស់នៅក្បែរខាងមកជួយហើយផ្តល់ពត៍មានជូនសមត្តកិច្ចក្រោយពីទទួលបានព័ត៏មានបានភ្លាមកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយកម្លាំងជំនាញពន្លតអគ្គីភ័យស្រុកកៀនស្វាយ ដឹកនាំបញ្ចាផ្ទាល់ពីសំណាក់លោកអធិការស្រុកកៀនស្វាយបានចុះដល់ចំណុចកើតហេតុធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋានស្រុក០១គ្រឿងនឹងមានការចូលរួមពីខាងរថយន្តពន្លត់អគ្គីភ័យរបស់រោងចក្រស្រាបៀរម៉ាទ្រីដ០១គ្រឿងទៀត សរុប០២គ្រឿងអស់ទឹកចំនួន០៣ឡាន ទើបបាញ់រលត់ទាន់ពេលវេលាជាស្ថាពរមិនរាលដាលដល់ផ្ទះជាប់ក្បែរខាង។
No comments:
Post a Comment