ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃសុក្រ ទី១៨ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទី នៅសាលប្រជុំសេនាធិការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំពិធី "ទទួលផែនការតាមរយៈបៀបវារៈ ១. របាយការណ៍ស្ដីពីលទ្ធផលរបស់ ផែនប្រឆាំងគ្រឿងញៀន និងផែនការអនុវត្តបន្ត ២. សេចក្តីសម្រាប់របស់ស្នងការដ្ឋានស្ដីពីការបង្កើតក្រុមការងារយុទ្ធនាការ ចុះធ្វើរដ្ឋបាលចំហរ ទីតាំងសំខាន់ៗសង្ស័យមួយចំនួន នៅតាមបណ្ដាក្រុង-ស្រុកទាំង៧ ទូទាំងខេត្តត្បូងឃ្មុំ"
ដោយមានការចូលរួម លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកប្រធានអង្គភាពនគរបាលទេសចរណ៍ លោកមេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៦១៥ និង៦១៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង៧ ។
លោកឧត្តមសេនីយ៍ស្នងការ បាបមានប្រសាសន៍ ឲ្យថ្នាក់ដឹកនាំក្រោមឱវាទទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តកិច្ចការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបន្តការផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច ។ លោកអធិការក្រុង-ស្រុកទាំង៧ ត្រូវបន្តសហការជាមួយផែនការងារជំនាញ សមាសភាពក្រុមទទួលដឹលនាំការងារយុទ្ធនាការ ចុះធ្វើរដ្ឋបាលចំហរ យកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់បទល្មើសនានា ការគ្រប់គ្រងមុខសញ្ញា ពិសេសការលួចលេងល្បែងស៊ីសងខុសច្បាប់ (Online) បទល្មើសគ្រឿងញៀន បទល្មើសនេសាទ.ខុស.ច្បាប់ ការទន្ទ្រានយកដីព្រៃលិចទឹករបស់រដ្ឋ បទល្មើ.សការលួចឆ្លងដែន ការរត់ពន្ធទំនិញខុសច្បាប់ ត្រូវបាញ់ទំលាក់ចោលនូវរាល់ យន្តហោះគ្មានមនុស្សបើក ដោយមិនមានការអនុញ្ញាត ត្រូវតែបង្ក្រាបឲ្យខានតែបាន ។
នៅក្នុងឱកាសមុខដែរ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ាស្នងការ បានឲ្យថ្នាក់ដឹកនាំផែននានា និងតាមអង្គភាពទាំងអស់ ត្រូវប្រមូលផ្តំកងកម្លាំង ២៤ ម៉ោង សម្រាប់ត្រៀមជួយអន្តរាគមន៍ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ និងបង្ក្រាបរាល់បទល្មើសនានា នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំយើង ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវទិសដៅបន្ត ចំនួន០៨ចំណុច សម្រាប់អនុវត្តន៍ ជូនមន្ត្រីជំនាញនានា សម្រាប់យកមកអនុវត្តន៍ ពិសេសការពង្រឹងសមត្ថភាព កម្លាំងប្រជាការពារ នៅតាមមូលដ្ឋាន ៕
No comments:
Post a Comment