កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានឃាត់ខ្លួនជនសង្ស័យ២នាក់ដោយពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)! - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានឃាត់ខ្លួនជនសង្ស័យ២នាក់ដោយពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)!




ស្រុកកៀនស្វាយ:ដោយមានការចង្អល់បង្ហាញពីលោកវរសេនីយ៍ឯកព្រំសំណាងអធិការស្រុកកៀនស្វាយ កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យពីរនាក់ហើយពាក់ព័ន្ធនឹងករណីជួញដូគ្រឿងញៀន ហេតុការនេះបានកើតឡើងនៅថ្ងៃទី ២០.០៨.២០២៣ វេលាម៉ោង ១៥.៣០នាទី  ដែលស្ថិតនៅចំណុច ភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

  ជនសង្ស័យៈ ចំនួន០២ នាក់ប្រុស ឃាត់ខ្លួន
  ទី១- ឈ្មោះ យ៉ុន សារ៉េត (ហៅហើម)ភេទប្រុស អាយុ ៣២ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតមានទីលំនៅ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសារធាតុញៀននៅក្នុងទឹកនោម(ឃាត់ខ្លួន)

ទី២-ឈ្មោះ ម៉ន ដារ៉ា (ហៅជ្រុញ)  ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល   មានសារធាតុញៀន (ឃាត់ខ្លួន)។


វត្ថុតាងចាប់យករួមមាន៖
១ -ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៥កញ្ចប់(ធំ០២ មធ្យម០២ តូច០១) ទំងន់ (២១,០៥ក្រាម)

២ សម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន

៣ ទូរសព្ទ័០១គ្រឿងម៉ាកណូគាចុចពិល
  
លោកវរសេនីយ៍ឯកព្រំសំណាងអធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។បានឲ្យដឹងថានៅថ្ងៃ.ខែ.ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំគគីរ ពេលមកដល់ចំណុចកើតហេតុ ស្ថិតនៅភូមិចន្លក់ ក៍ប្រទះឃើញជនសង្សយ័ចំនួន០១នាក់ ឈ្មោះ យ៉ុន សារ៉េត ភេទប្រុស អាយុ ៣២ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតមានទីលំនៅ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅតាមបណ្តោយផ្លូវលំ ដោយមានការសង្សយ័ សមត្ថកិច្ចក៍បានហៅសួរនាំ  រួចធ្វើការឆែកឆេរ រកឃើញម្សៅក្រាមពណ័សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៥កញ្ចប់(ធំ០២ មធ្យម០២ តូច០១ ហើយសមត្ថកិច្ចបានសួរនាំខ្លះនៅកន្លែងកើតហេតុ   ឈ្មោះ យ៉ុន សារ៉េត បានសារភាពថា ថ្នាំញៀននេះខ្លួនយកទៅអោយឈ្មោះ ម៉ន ដារ៉ា (ហៅជ្រុញ) ចំនួន១៥០០០០រៀល(ដប់ប្រាំមុឺនរៀល) ក្រៅពីហ្នឹងយកទៅអោយគេផ្សេងទៀត ក្រោយបានចំលើយសារភាពរបស់ឈ្មោះ យ៉ុន សារ៉េត(ហើម)  សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនឈ្មោះ ម៉ន ដារ៉ា (ជ្រុញ) បាន០១នាក់បន្ថែមទៀត ហើយដកហូតបានសម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន រួចកំលាំងសមត្ថកិច្ច ក៍បានហៅជនសង្សយ័ទាំង០២នាក់ មកផ្នែកប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ យ៉ុន សារ៉េត(ហើម) បានសារភាពថា ថ្នាំញៀនដែលសមត្ថកិច្ចដកហូតបាន ពិតជារបស់ពួកខ្លួនប្រាកដមែន ដែលឈ្មោះ ភស្ស័ (មិនស្គាល់នាមត្រកូល) ភេទប្រុស អាយុ ប្រហែល ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅ ម្តុំវត្តដំបូកខ្ពស់ ខណ្ឌមានជយ័ រាជធានីភ្នំពេញ  បានប្រើអោយខ្លួនយកទៅអោយឈ្មោះ ម៉ន ដារ៉ា (ជ្រុញ) និងគេផ្សេងទៀត ។

ចំណែកឈ្មោះ ម៉ន ដារ៉ា (ជ្រុញ) បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ភស្ស័(មិនស្គាល់ត្រកូល) និងឈ្មោះ យ៉ុន សារ៉េត(ហើម) ភេទប្រុស ចំនួន១៥ដងមកហើយ ដោយក្នុងមួយដងតំលៃ១០០០០០រៀល ទៅ១៥០០០០រៀល) (ដប់មុឺនរៀល ទៅដប់ប្រាំម៉ឺនរៀល) ដើម្បីយកមកលក់បន្ត ។
ក្រោយសួរនាំរួច លោកវីរៈសេនីយ៍ឯកព្រំសំណាងបន្តអោយដឹងថាចំពោះជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាងនឹងត្រូវបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

No comments:

Post a Comment

Pages