សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនបង្កចំនួន ១២នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តអំពើហិង្សាវាយគ្នាទៅវិញទៅមកប្រដាប់ដោយឈើជ្រុង ដាវកែច្នៃ កាំបិតបុ័ងតោ កាំបិតផ្គាក់ ដំបងឆក់ បណ្តាលឱ្យមានរបួសធ្ងន់ស្រាលទាំងសងខាង - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនបង្កចំនួន ១២នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តអំពើហិង្សាវាយគ្នាទៅវិញទៅមកប្រដាប់ដោយឈើជ្រុង ដាវកែច្នៃ កាំបិតបុ័ងតោ កាំបិតផ្គាក់ ដំបងឆក់ បណ្តាលឱ្យមានរបួសធ្ងន់ស្រាលទាំងសងខាង




ភ្នំពេញ:កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១:៣០នាទី មាន ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(វាយគ្នាទៅវិញទៅមកប្រដាប់ដោយឈើជ្រុង, ដាវកែច្នៃ, កាំបិតបុ័ងតោ, កាំបិតផ្គាក់, ដំបងឆក់) ប្រព្រឹត្តិត្រង់ចំណុច ផ្លូវលេខ១០០៣ ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ។


ចំពោះករណីនេះ មានគូភាគីពីរបង្កឱ្យមានអំពើហិង្សាកើតឡើង គឺគូភាគីម្ខាងដែលជាជនជាតិខ្មែរ បានចូលទៅស្ទួចត្រីក្នុងស្រះចិញ្ចឹមត្រី របស់ភាគីម្ខាងទៀតជាជនជាតិវៀតណាមដែលរស់នៅស្រុកខ្មែ។ ពេលភាគីខាងជនជាតិវៀតណាមឃើញ ក៏បានហៅបក្ខពួកមកដេញចាប់រហូតដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានចាប់ភាគីខាងជនជាតិខ្មែរបានម្នាក់ ពេលនោះ ភាគីខាងជនជាតិខ្មែរក៏បាននាំគ្នាមកតទល់គ្នា រហូតបង្កឱ្យមានហិង្សាកើតឡើងឈានទៅដល់មានការប្រើប្រាស់ឈើជ្រុង, ដាវកែច្នៃ, កាំបិត, ដំបងឆក់ វាយគ្នាទៅវិញទៅមក ព្រមទាំងមានការជិះម៉ូតូដេញគប់រថយន្ត និងបើករថយន្តកៀរម៉ូតូតាមដងផ្លូវ បណ្តាលឱ្យមានរបួសធ្ងន់ស្រាលទាំងសងខាង។


ក្រោយពេលកើតហេតុ សមត្ថកិច្ចយើងបានហៅគូភាគីទាំងពីរ មកអង្គភាពនគរបាល ដើម្បីបំភ្លឺដោយអនុវត្តទៅតាមនីវិធី បន្ទាប់ពីការបំភ្លឺរួច មានអ្នកពាក់ព័ន្ធនឹងករណីបង្កហិង្សានេះ ចំនួន ១២នាក់ ក្នុងនោះ ខាងភាគីខាងជនជាតិវៀតណាម ចំនួន ០៦នាក់ និងភាគីខាងជនជាតិខ្មែរ ចំនួន ០៦នាក់(បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ០១នាក់) បន្ទាប់ពីរាយការណ៍ជូនថ្នាក់ដឹកនាំនគរបាលតាមលំដាប់ថ្នាក់ និងរាយការណ៍ជូន លោក ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំគោលការណ៍ លោកព្រះរាជអាជ្ញា បានបញ្ជាឱ្យឃាត់ខ្លួន និងកសាងសំណុំរឿង ភាគីទាំងសងខាង សរុបចំនួន ១២នាក់ បញ្ជូនទៅអយ្យាការអមសាលាដំបូង       រាជធានីភ្នំពេញ ចាត់ការបន្តតាមច្បាប់។


ចំពោះករណីបង្កហិង្សានេះ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា  សមត្ថកិច្ចយើង បានធ្វើការឃាត់ខ្លួនគូភាគីបង្កទាំងពីរ ទៅតាមនីតិវិធីច្បាប់ ដោយមិនលម្អៀង និងមិនមានការរើសអើងនោះទេ។ ចំពោះសាព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយពាក់ព័ន្ធករណីនេះ ចោទប្រកាន់ និងបំផ្លើសពីការពិត មកលើសមត្ថកិច្ចយើងដែលកំពុងអនុវត្តភារកិច្ច ជាហេតុនាំឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំមកលើសមត្ថកិច្ចយើង ហេតុដូច្នេះ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សូមស្នើសុំឱ្យមានការកែតម្រូវរាល់ខ្លឹមសារទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់កងកម្លាំង ជាដាច់ខាត។


No comments:

Post a Comment

Pages