កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បន្តចុះធ្វើការផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំណែនាំចំពោះអ្នកប្រើប្រាស់ផ្លូវដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក - គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ សារព័ត៌មាន ដេលីប្រេកឃីងញ៉ូ មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ >>

Breaking

Post Top Ad

Your Ad Spot

កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ បន្តចុះធ្វើការផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំណែនាំចំពោះអ្នកប្រើប្រាស់ផ្លូវដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក

 


ខេត្តកំពង់ចាម:នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក សហការ​ជាមួយកម្លាំងជំនាញ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ បានបន្តចុះធ្វើការផ្សព្វផ្សាយ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងអប់រំណែនាំចំពោះអ្នកប្រើប្រាស់ផ្លូវដែលល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងស្រុកកោះសូទិន ស្រុកស្រីសន្ធរ និងស្រុកស្ទឹងត្រង់

១-ដឹកនាំដោយលោកវរសេនីយ៍ឯក អឿ សុភា​ នាយការិយាល័យចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ បានធ្វើការអប់រំណែនាំ តែមិនមានការផាកពិន័យ និងចែកជូនឯកសារពាក់ព័ន្ធ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ចំពោះអ្នកប្រើប្រាស់ផ្លូវដែលល្មើស​នឹងច្បាប់ចរាចរណ៍ផ្លូវគោក មានចំនួន ១០៩នាក់ ក្នុងនោះ :
-អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ចំនួន ៥៦នាក់។
-ម៉ូតូសណ្ដោងរឺម៉កគ្មានភ្លើងបំភ្លឺចំនួន ១៤គ្រឿង។
-មិនពាក់ខ្សែក្រវ៉ាត់ចំនួន ០៨នាក់។
-ផ្ទុកទំនិញសំពីងសំពោងចំនួន ០៨គ្រឿង។
-អ្នកបើកបររថយន្តផ្ទុកលើសចំណុះ ០២គ្រឿង។
-ប្រើប្រាស់ទូរស័ព្ទចំនួន ១៣នាក់ ។
-ម៉ូតូគ្មានផ្លាកលេខចំនួន ០៥គ្រឿង។
-អ្នកបើកបរម៉ូតូមិនគ្រប់អាយុចំនួន ០៣នាក់។

២-កម្លាំង​ជំនាញ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ បានចុះផ្សព្វផ្សាយច្បាប់​ ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ ដល់សិស្សានុសិស្សនៅវិទ្យាល័យ​ ហ៊ុន​ សែន​ មេសជ្រៃ​ ដោយមានលោក-អ្នកគ្រូ​ និងសិស្សានុសិស្សាចូលរួម​ ចំនួន​ ៥៧៧នាក់​ ស្រី​ចំនួន​ ៣៣៣នាក់​ ។

No comments:

Post a Comment

Pages