(ខេត្តកណ្តាល)ថ្ងៃទី១៧ខែសីហាឆ្នាំ២០២៣វេលាម៉ោង០៨:៣០នាទីនៅចំនុចផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ១៨-១៩ ចំណុចភូមិគគីរឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា!នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានរថយន្តម៉ាកMasdaពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2BE-8219បើកបរដោយឈ្មោះជេត សំណាងភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិទី១ឃុំវាលវង់ក្រុងកំពង់ចាមខេត្តកំពង់ចាមដែលបើកបរមានទិសដៅពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១។ដែលបើកមកដល់កន្លែងកើតហេតុខាងលើបានបុកជាមួយsmashពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1AI-1804 អ្នកបើកបរឈ្មោះឆុត
ឆនភេទប្រុសអាយុ ...មានទីលំនៅភូមិដីឥដ្ឋកោះផុស៣ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្ដាល (សម្លាប់)ដែលបើកមានទិសដៅផ្ទុយគ្នាមកដល់ចំណុចកើតហេតុមានម៉ូតូsmashពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1AI-1804បានឆ្លងកាត់ផ្លូវជាតិលេខ១ទៅទិសដៅខាងជើងក៏មានរថយន្តម៉ាក Masdaបើកបរតាមបណ្ដោយផ្លូវជាតិលេខ១ភ្នំពេញទៅអ្នកលឿងបានបុកជាមួយម៉ូតូsmash ពេញទំហឹងបណ្តាលអោយអ្នកបើកបរម៉ូតូ smashរងរបួសធ្ងន់បាក់ជើងខាងស្តាំ។ អ្នកបើកបរម៉ូតូត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកស្រុកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
ខូចខាត រថយន្ត០១គ្រឿងស្រាលនិងម៉ូតូខូចខាតធ្ងន់០១គ្រឿងបានយកទៅរក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។
No comments:
Post a Comment